ព័ត៌មានសុខភាព

រុក្ខជាតិ៣យ៉ាង ជួយបំបាត់ស្លាកស្នាមក្រោយពេលកើតមុន មិនសល់សូម្បីបន្តិច

ស្លាកស្នាមដែលបន្សល់ពីការកើតមុនគឺជារឿងធម្មតានោះទេ ជាពិសេសក្មេងវ័យជំងទង តែទោះជាយ៉ាងណាមនុស្សពេញវ័យមួយចំនួនក៏ទទួលរងនូវស្ថានភាពដូចគ្នានេះដែរ។ ជាញឹកញាប់មុនកើតឡើងដោយសារតែការរលាក នៅពេលដែលរន្ធញើសពោរពេញទៅដោយបាក់តេរីច្រើនហួសប្រមាណ ឬកោសិកាស្បែកងាប់។ បន្ទាប់មកវានឹងហើម ហើយបង្កទៅជាមុនខ្ទុះតូចឬធំ លេចចេញនៅលើផ្ទៃស្បែក។ ការរីករាលដាលនៃមុននេះអាចបំផ្លាញកោសិកាស្បែកដែលមានសុខភាពល្អ ហើយបណ្តោលឲ្យមានស្លាកស្នាមក្រោយពេលជាសះស្បើយ។

តែទោះជាយ៉ាងណាស្លាកស្នាមដោយសារតែការកើតមុនអាចព្យាបាលឲ្យជាសះស្បើយបាន តាមរយៈការប្រើប្រាស់ឱថសធម្មជាតិសាមញ្ញៗ ហើយអាចទប់ស្កាត់មិនឲ្យកើតមានស្លាកស្នាមក្នុងពេលអនាគត់ថែមទៀត។

១.ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារមានលក្ខណៈពិសេសពីធម្មជាតិក្នុងការលុបបំបាត់ស្នាមខ្មៅដែលបន្សល់ពីការកើតមុន ជួយគ្រប់គ្រងជាតិខ្លាញ់ និងបាក់តេរីដ៏លើសលប់ចេញពីផ្ទៃស្បែក ដោយជាតិអាស៊ីតរបស់វា។

របៀបអនុវត្ត៖
១.ចាប់ផ្តើមលាបទឹកក្រូចឆ្មារនៅលើតំបន់ដែលមានស្នាម ហើយទុកចោល ៥ទៅ១០នាទី។
២.ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ផ្លែល្ហុង
ល្ហុងមានផ្ទុកវីតាមីន A ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់ ដែលអាចបំបែកប្រូតេអ៊ីនអសកម្ម និងបំបែកកោសិកាស្បែកដែលងាប់ៗ។ មិនតែប៉ុណ្ណោះ វាអាចជួយប្រឆាំងនឹងភាពចាស់ រឹតបន្តឹងស្បែក ជួយកាត់បន្ថយស្លាកស្នាម និងស្នាមអុជខ្មៅៗផងដែរ។

របៀបអនុវត្ត៖
១.កិនល្ហុងទុំមួយចំណិតតូចឲ្យម៉ត់ រួចម៉ាស្សាត្រង់តំបន់ដែលមានផលប៉ះពាល់។
២.រងចាំឲ្យល្បាយធ្វើសកម្មភាពរយៈពេល ១០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកធម្មតា។

ទឹកប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលអាចជួយកាត់បន្ថយស្លាកស្នាមនៅលើស្បែក ក៏ដូចជាការពារខ្លាញ់ហួសប្រមាណ និងធ្វើឲ្យស្បែកមានជាតិសំណើមគ្រប់គ្រាន់។

របៀបអនុវត្ត៖
១.យកប្រទាលកន្ទុយក្រពើស្រស់មួយធាងបកយកសាច់ ហើយកិនពូតយកទឹក។
២.លាបនៅត្រង់តំបន់ដែលកើតមានបញ្ហាឲ្យសព្វល្អ។
៣.អ្នកត្រូវទុករយៈពេល ១០នាទីទើបលាងសម្អាត ឬទុកឲ្យស្ងួតកដោយមិនចាច់លាងចេញក៏បានដែរ។

ដើម្បីឆាប់ទទួលបានប្រសិទ្ធភាពអ្នកគួរអនុវត្តជារៀងរាល់ពេលល្ងាចជាប្រចាំ ហើយប្រើប្រាស់វិធីសាស្ត្រមួយណាក៏បានដែរ៕

ប្រភព៖ naturalmedicinebox

មតិយោបល់