ព័ត៌មានសុខភាព

ស៊ុតស និងក្រូចឆ្មា ជួយឲ្យអ្នកមានសម្រស់ក្មេងជាងវ័យ

ផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ, ទម្លាប់នៃការរស់នៅប្រចាំថ្ងៃ, កត្តាអាយុ អាចបង្កឲ្យមានផលអវិជ្ជមានជាច្រើនដល់ស្បែក។ ជាពិសេស ប្រសិនបើអ្នកមិនបានយកចិត្តទុកដាច់ចំពោះបញ្ហាសម្រស់ទៀតនោះ អ្នកច្បាស់ជាឆាប់ចាស់ជាងវ័យជាមិនខាន។ ប៉ុន្តែសូមកុំព្រួយ ស៊ុតស និងទឹកក្រូចឆ្មា អាចដោះស្រាយបញ្ហាមួយនេះបាន ហើយទទួលបានលទ្ធផលយ៉ាងឆាប់រហ័ស។

របស់ផ្សំដែលចាំបាច់៖
– ស៊ុតស ១គ្រាប់
– ទឹកក្រូចឆ្មា កន្លះស្លាបព្រាកាហ្វេ

ការរៀបចំ៖
ដំបូងអ្នកត្រូវបំបែកយកតែស៊ុតសដាក់ទៅក្នុងចានមួយ បន្ទាប់មកចាក់ទឹកក្រូចឆ្មាចូល ហើយកូរឲ្យក្លាយជាល្បាយ ដោយប្រើពេលប្រហែលជា ៣នាទី។

ការប្រើប្រាស់៖
ជំហ៊ានដំបូងអ្នកត្រូវលាងសម្អាតផ្ទៃមុខឲ្យបានស្អាតជាមុនសិន។
បន្ទាប់មក ត្រូវប្រើម្រាមដៃដើម្បីជ្រលក់ក្នុងល្បាយនេះ រួចលាបឲ្យពេញផ្ទៃមុខ ដោយប្រើចលនាថ្នមៗ។
ទុកចោលឲ្យបាន ៥ ទៅ ១០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ បន្ទាប់មកត្រូវប្រើក្រែមផ្តល់សណើមដល់ស្បែកតាមក្រោយ។
ដើម្បីឲ្យឆាប់ទទួលបានលទ្ធផលល្អ អ្នកត្រូវព្យាយាមអនុវត្តរូបមន្តមួយនេះយ៉ាងហោចណាស់ ៣ ទៅ ៤ ដង ក្នុងមួយសប្តាហ៍។

នៅមានកត្តារួមផ្សំមួយចំនួនទៀត ដែលធ្វើឲ្យអ្នកនៅក្មេងជាវ័យ គឺ ចៀសឲ្យឆ្ងាយពីភាពតានតឹង, សើចឲ្យបានច្រើន, ទទួលអាហារដែលល្អសម្រាប់សុខភាព, ទទួលទានទឹកឲ្យបានច្រើន, គេងយ៉ាងហាចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយយប់៕

egg+lemon

មតិយោបល់