ព័ត៌មានសុខភាព

គួរឲ្យភ្ញាក់ផ្អើល! រកឃើញភ្នាក់ងារបង្កឲ្យកើតជំងឺមហារីក ៨០០.០០០ ករណី

អ្នកវិទ្យាសាស្ត្របានធ្វើការស៊ើបអង្កេត និងរកឃើញភ្នាក់ងារ ដែលបណ្តោលឲ្យមនុស្សរាប់សែននាក់នៅជុំវិញពិភពលោកកើតជំងឺមហារីកជារៀងរាល់ឆ្នាំ។

លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា នៅពេលពិនិត្យតាមដានករណីនៃអ្នកជំងឺមហារីក ១២នាក់ មាន១ភាគ៣ដែលជាប់ទាក់ទងទៅនឹងភាពធាត់ ព្រមទាំងជំងឺទឹកនោមផ្អែម។

ជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងភាពធាត់លើសទម្ងន់ បានក្លាយទៅជាមូលហេតុដ៏សំខាន់ដែលបង្កឲ្យកើតជំងឺមហារីក រាប់សែនករណីនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងកាសែត The Lancet Diabetes & Endocrinology ដែលជាកាសែតនាំមុខគេផ្នែកវេជ្ជសាស្ត្រ។

អត្រានៃជំងឺមហារីកដែលទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម នឹងជំងឺធាត់ចំពោះស្ត្រី គឺលើសបុរសជិតទ្វេដង។ ក្នុងចំណោមអ្នកដែលមានជំងឺលើសទម្ងន់ ឬធាត់ បង្កើនហានិភ័យនៃជំងឺមហារីកទ្វេដង ច្រើនជាងអ្នកដែលកើតជំងឺទឹកនោមផ្អែម។

ការពិតអត្រានៃការកើតជំងឺមហារីកបណ្តោលមកពីលក្ខខណ្ឌជំងឺទឹកនោមផ្អែម និងភាពធាត់ នឹងកើនឡើង៣០ភាគរយចំពោះស្ត្រី និង២០ភាគរយចំពោះបុរសដែលមានអាយុតិចជាង២០ឆ្នាំ។

អ្នកស្រាវជ្រាវបាននិយាយថា ភាពធាត់ទាក់ទងទៅនឹងជំងឺមហារីកត្រូវបានគេដឹងជាយូរកហើយ ប៉ុន្តែទំនាក់ទំនងជំងឺទឹកនោមផ្អែម និងមហារីកត្រូវបានគេរកឃើញក្នុងពេលថ្មីៗនេះទេ៕

ប្រភព៖ soha

មតិយោបល់