ព័ត៌មានសុខភាព

មុនពេលញ៉ាំអាហារ៣០នាទី គួរជៀសវាងទម្លាប់៤ចំណុចនេះ

រាងកាយត្រូវការអាហារជាចាំបាច់ ដើម្បីទ្រទ្រងជីវិតឲ្យរស់នៅបានយូរអង្វែង ប៉ុន្តែទន្ទឹមនេះ អ្នកត្រូវយកចិត្តទុកដាក់ចំពោះទម្លាប់នៃការទទួលទានផងដែរ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មុនរយៈពេល ៣០នាទី នៃការទទួលទានអាហារ អ្នកគួរជៀសវាងទម្លាប់៤ចំណុច ពុំដូច្នោះទេហានិភ័យផ្សេងៗនឹងកើតមានឡើង។

១.ផឹកទឹកច្រើនពេក
មនុស្សជាច្រើនគិតថា ការទទួលទានទឹកច្រើនមុនពេលញ៉ាំអាហារ អាចជួយកាត់បន្ថយការស្រេកឃ្លាន និងញ៉ាំតិច ជាពិសេសអ្នកដែលចង់សម្រកទម្ងន់។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកផឹកទឹកច្រើនពេកមុនពេលញ៉ាំអាហាររួច អាចកាត់សកម្មភាពរំលាយអាហាររបស់ក្រពះ និងប៉ះពាល់ដល់ការបញ្ចេញអង់ហ្ស៊ីម។ ផលប៉ះពាល់នេះ ធ្វើឲ្យរាងកាយមិនអាចស្រូបយកសារធាតុចិញ្ចឹមសំខាន់ បណ្តោលឲ្យអ្នកមានអាការហើមពោះ និងទល់លាម។
ដូច្នេះ ប្រសិនបើអ្នកស្រេកគួរតែទទួលទានតិចតួចបានហើយ ឬបើមានទឹកស៊ុបគួរតែហ៊ុតជំនួសទឹកប្រសើរជាង។

២.ផឹកតែ
មនុស្សមួយចំនួនតែងតែមានទម្លាប់ផឹកតែ ប៉ុន្តែការពិតអ្នកមិនត្រូវផឹកមុន និងក្រោយពេលញ៉ាំអាហារភ្លាមៗនោះទេ។
ការទទួលទានតែមុនពេលបាយ នឹងប៉ះពាល់ដល់ការស្រូបយកាល់ស្យូម ជាតិដែក និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ លើសពីនេះ ការផឹកតែបន្ទាប់ពីញ៉ាំអាហាររួច អាចប៉ះពាល់ដល់ការរំលាយអាហារ ជាពិសេសទម្លាប់ផឹកតែនៅពោះទទេរយៈពេលយូរ នឹងបង្កើនរំញោចនៃក្រពះ និងមានហានិភ័យដំបៅក្រពះ។

៣.បរិភោគផ្លែឪឡឹក
ឪឡឹក គឺជាផ្លែឈើមួយប្រភេទដែលមានភាពពេញនិយមបំផុតនារដូវក្តៅ ព្រោះវាសម្បូរជាតិទឹកក្នុងការផ្គត់ផ្គង់រាងកាយឲ្យមានភាពត្រជាក់។ ក៏ប៉ុន្តែ អ្នកពុំគួរបរិភោគច្រើនពេកមុនពេលទទួលទានអាហារនោះទេ ព្រោះវាអាចក៏អាចមានផលប៉ះពាល់ដូចជាការទទួលទឹកដែរ។

៤.គ្រឿងស្រវឹង
នារដូវក្តៅ បុរសជាច្រើនចូលចិត្តផឹកស្រាបៀរត្រជាក់ៗមុនពេលញ៉ាំអាហារ ប៉ុន្តែសម្រាប់សុខភាពវាអាចបង្កឲ្យមានគ្រោះមហន្តរាយ។
នេះដោយសារតែការផឹកស្រានៅពោះទទេ នឹងធ្វើឲ្យខូចដល់ស្រទាប់នៃក្រពះ ប៉ះពាល់ដល់សុខភាពបំពង់អាហារ ជាពិសេសស្រាបៀរត្រជាក់ៗ។ លើសពីនេះទៅទៀត ការផឹកស្រាមុនពេលញ៉ាំអាហារ ក៏អាចបង្កើនការខូចខាតថ្លើមដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់