ព័ត៌មានសុខភាព

៤ចំណុចដែលមនុស្សស្រីគួរអនុវត្តភ្លាមៗក្រោយពេលឡើងឋានសួគ៌

មានធ្លាប់ងឿងឆ្ងល់ទេ ហេតុអ្វីបានជាមនុស្សមួយចំនួនឆ្លងមេរោគក្រោយពេលឡើងឋានសួគ៌ ទោះបីជាក្នុងខ្លួនពួកគេមិនមានផ្ទុកជំងឺអ្វីសោះ? ហេតុផលដ៏សំខាន់បំផុតដែលបណ្តោលឲ្យអ្នកឆ្លងមេរោគ ឬមិនឆ្លង គឺបញ្ហាអនាម័យ។ ប្រសិនបើអ្នកមិនបានធ្វើអនាម័យឲ្យបានត្រឹមត្រូវបន្ទាប់ពីឡើងឋានសួគ៌នោះទេ ឱកាសនៃការឆ្លងមេរោគបាក់តេរី និងមេរោគផ្សិត នឹងកើនឡើងកាន់តែច្រើន។ ដូច្នេះហើយ ដើម្បីកាត់បន្ថយការឆ្លងមេរោគ អ្នកគួរតែអនុវត្ត៤ចំណុចនេះភ្លាមៗ ក្រោយពេលឡើងឋានសួគ៌រួច។

១.នោមភ្លាមៗ
ក្នុងអំឡុងពេលឡើងឋានសួគ៌ បាក់តេរីជាច្រើនត្រូវបានប្រមូលផ្តុំនៅត្រង់តំបន់ឯកជនរបស់អ្នក។ ជាពិសេសនៅពេលដែលតំបន់នេះក្តៅ ហើយសើម វាជាឱកាសដ៏ល្អបំផុតសម្រាប់ការលូតលាស់នៃពពួកបាក់តេរី។ ហេតុនេះ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ដើម្បីកាត់បន្ថយការឆ្លងបាក់តេរី មនុស្សស្រីគ្រប់រូបត្រូវនោមភ្លាមៗបន្ទាប់ពីឡើងឋានសួគ៌។

២.លាងសម្អាតដោយប្រើទឹកធម្មតា
មនុស្សជាច្រើនតែងតែមានទម្លាប់ប្រើប្រាស់សាប៊ូលាងសម្អាតតំបន់ឯកជនក្រោយពេលរួមភេទរួច ក៏ប៉ុន្តែការធ្វើបែបនេះអាចបណ្តោលឲ្យរំខានដល់កម្រិតpH មានបញ្ហារលាក ស្ងួត ហើយឆ្លងមេរោគលើតំបន់ឯកជនថែមទៀត។ យកល្អបន្ទាប់ពីរួមឡើងឋានសួគ៌ហើយ សូមប្រើប្រាស់ទឹកត្រជាក់ធម្មតាដើម្បីលាងសម្អាតគឺគ្រប់គ្រាន់ហើយ។

៣.ទទួលទានទឹកមួយកែវ
ការរួមភេទប្រៀបបានទៅនឹងការធ្វើលំហាត់ប្រាណដែរ ព្រោះវាអាចធ្វើឲ្យអ្នកចេញញើសច្រើន ហើយបាត់បង់នូវជាតិទឹកពីក្នុងខ្លួន។ ក៏ប៉ុន្តែការទទួលទានទឹកមួយកែវបន្ទាប់ពីឡើងឋានសួគ៌ អាចជួយផ្តល់សំណើមដល់ស្បែក ហើយអាចជួយបញ្ចេញនូវបាក់តេរី ដែលបណ្តោលឲ្យឆ្លងមេរោកលើផ្លូវបង្ហូរនោមថែមទៀត។

៤.ទទួលទានអាហារដែលមានផ្ទុកសារធាតុ ប្រូបាយអូទិក Probiotics
ការទទួលទានអាហារដែលមានផ្ទុកសារធាតុ ប្រូបាយអូទិក ក្រោយពេលឡើងឋានសួរពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការបង្កើតបាក់តេរីល្អ និងការពារមិនឲ្យឆ្លងមេរោគផ្សិត។ ជម្រើសអាហារដ៏ល្អបំផុតដែលអ្នកគួរតែទទួលទាន គឺទឹកដោះគោជូរ និងគីមឈី ជាដើម៕

ប្រភព៖ boldsky

មតិយោបល់