ព័ត៌មានបច្ចេកវិទ្យា

របៀបកំណត់មុខងារប៊ូតុង Volume ឱ្យអាចគ្រប់គ្រងសំឡេងរោទិ៍លើ iPhone ឡើង/ចុះពេលណាក៏បាន

តាមធម្មតា នៅលើទូរសព្ទដៃ iPhone ប៊ូតុង Volumn លើ/ក្រោមរបស់វា គឺមានមុខងារសម្រាប់គ្រប់គ្រងប្រព័ន្ធសំឡេងប៉ុណ្ណោះ។

ទោះយ៉ាងណា តាមរយៈ iOS 11 លោកអ្នកក៏អាចកំណត់ប្តូរវាមកសម្រាប់ប្រើគ្រប់គ្រងសំឡេងរោទិ៍នៅពេលមានគេហៅទូរសព្ទចូលមកម្តងៗបានគ្រប់ពេលផងដែរ នៅពេលលោកអ្នកមិនកំពុងបើកស្តាប់បទចម្រៀង និងបើកមើលវីដេអូនោះ។

ដើម្បីធ្វើបែបនេះបាន គឺលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Sounds & Haptics រួចចុចកុងតាក់បើកលើមុខងារ Change with Buttons ជាការស្រេច៕

មតិយោបល់