ព័ត៌មានសុខភាព

មិនបាច់ទៅរកឡេឯណាទេ! ប្រើផ្លែឈើ៣មុខនេះ ទោះខែរងាក៏ស្បែកមុខរបស់អ្នកមិនស្ងួតដែរ

នៅពេលដែលអាកាសធាតុចុះត្រជាក់ ហើយមានធ្លាក់ខ្យល់ទៀតនោះ ស្បែករបស់អ្នកនឹងប្រែទៅជាស្ងួត រមាស់ រលាក ហើយបាត់បង់ជាតិសំណើម។ ជួនកាលស្រទាប់ស្បែកខាងក្រៅអាចនឹងមានសភាពរបក ហើយមានស្នាមប្រេះអាក្រក់មើលខ្លាំងណាស់។

ហេតុនេះហើយ អ្នកត្រូវថែរក្សាស្បែកដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែអ្នកដឹងទេថា តើត្រូវធ្វើបែបណា? ប្រសិនបើអ្នកមិនចង់ចំណាយប្រាក់ទិញផលិតផលថ្លៃៗនោះទេ អ្នកអាចប្រើប្រាស់វិធីធម្មជាតិដែលផ្សំឡើងពីផ្លែល្ហុង ចេក ប៊ឺរ និងចេក។

ចេក សម្បូរទៅដោយជាតិប៉ូតាស្យូម វីទាមីនE និងវីតាមីនB ដែលជាធាតុផ្សំដ៏អស្ចារ្យបំផុតសម្រាប់ព្យាបាលស្បែកស្ងួត។ មិនតែប៉ុណ្ណោះ វាក៏ជាតិទឹកខ្ពស់ ដែលអាចជួយរក្សាស្បែកឲ្យមានសំណើមផងដែរ។

ប៊ឺរ ជាផ្លែឈើដែលសម្បូរទៅដោយជាតិរ៉ែផ្សេងៗ ដូចជា ជាតិដែក កាល់ស្យូម ប៉ូតាស្យូម ស្ពាន់ធ័រ ម៉ាញ៉េស្យូម។ សារធាតុទាំងអស់នេះហើយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សំណើមដល់ស្បែកតាមបែបធម្មជាតិ។

ល្ហុង មានផ្ទុកវីតាមីន C វីតាមីន A វីតាមីន E ម៉ាញ៉េស្យូម ប៉ូតាស្យូម និងហ្វូលិក ដែលអាចផ្តល់ជាតិទឹក និងសារធាតុចិញ្ចឹមដល់ស្បែកបានគ្រប់គ្រាន់។

ធាតុផ្សំ៖

  • ចេកទុំ ១ផ្លែ
  • ប៊ឺរទុំ ១ផ្លែរ
  • ល្ហុងទុំ ១ចំណិត

រៀបអនុវត្ត៖
១.ចាប់ផ្តើមបក និងចិតសំបកផ្លែឈើទាំងអស់ចេញ ហើយកិនឲ្យម៉ត់ទៅជាល្បាយ។
២.អនុវត្តនៅលើផ្ទៃមុខ និងករបស់អ្នកឲ្យសព្វ។
៣.ទុកឲ្យល្បាយធម្មជាតិនេះធ្វើសកម្មភាពរយៈពេល ១៥នាទី។
៤.បន្ទាប់មកលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។
៥.អនុវត្តរបៀបនេះដដែលៗជារៀងរាល់ល្ងាច ស្បែករបស់អ្នកនឹងប្រែជាមានសំណើម ជៀសផុតពីបញ្ហស្ងួតបែកស្រកា៕

ប្រភព៖ boldsky

មតិយោបល់