ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ គ្រោងនឹងដំទ្បើងប្រព័ន្ធប្រឆាំងមីស៊ីលក្បែរកោះតៃវ៉ាន់ និងប្រជុំកោះ Senkaku ដើម្បីដោះស្រាយនូវអ្វីដែលខ្លួនបានចាត់ទុកថា ជាការគំរាមកំហែងរយៈពេលវែងបំផុត ពីសំណាក់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។
តាមរបាយការណ៍កាលពីថ្ងៃពុធ បានឲ្យដឹងថា យោធាជប៉ុន បានចាប់ផ្តើមដាក់មូលដ្ឋាន សម្រាប់ការដំឡើងកាំជ្រួចមីស៊ីល ប្រឆាំងនឹងយន្តហោះចម្បាំង និងនាវាចម្បាំង នៅ Ishigaki ដែលជាកោះមួយ ស្ថិតនៅភាគនិរតីនៃប្រជុំកោះ Ryuku របស់ប្រទេសជប៉ុន មានចម្ងាយតែជាង ៣០០ គីទ្បូម៉ែត្រប៉ុណ្ណោះពីចិនដីគោក។
យោងតាមភ្នាក់ងារព័ត៌មាន WSJ បានឲ្យដឹងថា ទាហានជប៉ុនពី ៥០០ ទៅ ៦០០នាក់ នឹងត្រូវដាក់ពង្រាយនៅលើកោះនោះ។
សូមជំរាបថា ក្រុងប៉េកាំង តូក្យូ និងកោះតៃវ៉ាន់ សុទ្ធសឹងតែមានជម្លោះនៅក្នុងបណ្តឹង ជុំវិញប្រជុំកោះ Senkaku ដែលក្រុងប៉េកាំងហៅវាថា Diaoyu ជាកោះតូចៗ ដែលគ្មានមនុស្សរស់ មិនឆ្ងាយពីកោះ Ishigaki នោះទេ គឺនៅជិតផ្លូវដឹកជញ្ជូន និងហ៊ុំព័ទ្ធដោយធនធាននេសាទដ៏សម្បូរបែប៕
មតិយោបល់