ព័ត៌មានសុខភាព

គ្រប់គ្នាគួរតែចេះរបៀបសង្គ្រោះបន្ទាន់ ដើម្បីឲ្យរួចជីវិត ពីជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) អាចកើតមានចំពោះមនុស្សគ្រប់ពេលវេលា គ្រប់កន្លែង ជាពិសេសអ្នកអាចស្លាប់បានបើសង្គ្រោះមិនទាន់។ ជំងឺនេះអាចបង្ហាញអាការៈមួយចំនួនដូចជា ស្ពឹកមួយចំហៀងខ្លួន ក្រញាំដៃជើងឡើងរឹង វៀចមាត់និយាយលែងចេញ ហើយចង្វាក់បេះដូងលោតញាប់ខ្លាំង។ បើយោងតាមគេហទំព័រ healthtravelandlifestyletips បានបង្ហាញថា អ្នកក៏អាចជួយសង្គ្រោះអ្នកជំងឺឲ្យរួចផុតជីវិតបានដែរ ប្រសិនបើអ្នកចេះប្រើម្ជុលវិទ្យាសាស្ត្រ។
ដូច្នេះ អ្នកគួរតែរៀនពីរបៀបប្រើម្ជុលវិទ្យាសាស្ត្រ ដូចខាងក្រោមនេះ៖

ជំហ៊ានទី១
ត្រូវរកកន្លែងឲ្យអ្នកជំងឺសម្រាកឲ្យបានស្រួល ហើយប្រើម្ជុលរោលភ្លើង ដើម្បីសម្លាប់មេរោគបើគ្មានអាកុល បន្ទាប់មកចាក់ទម្លុះចុងម្រាមដៃទាំង១០ ដើម្បីឲ្យឈាមហូរមកក្រៅ។ ក្នុងករណីដែលឈាមមិនព្រមហូរមកក្រៅ អ្នកត្រូវតែច្បូតដៃឲ្យឈាមហូរមក ព្រោះបើឈាមហូរចេញមកក្រៅ អ្នកជំងឺប្រាកដជាមានសង្ឃឹមក្នុងការសង្គ្រោះជីវិតបាន។

ជំហ៊ានទី២
បន្ទាប់មកចាក់ម្ជុលម្តងទៀត នៅតាមទង ឬកន្លែងដែលសាច់ទន់ នៅត្រចៀកទាំងសងខាង ដើម្បីឲ្យមានឈាមហូរចេញមកក្រៅដែរ។ រយៈពេល២-៣នាទីក្រោយមក មាត់របស់អ្នកជំងឺប្រាកដជាប្រែមកសភាពប្រក្រតីមិនខាន។

លោកអ្នកគួរអនុវត្តវិធីទាំងពីរជំហ៊ាននេះភ្លាមៗ បើគ្មានអ្នកជំនាញនៅក្បែរពេលកំពុងបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីបង្កើនភាគរយក្នុងការសង្គ្រោះជីវិតរបស់អ្នកជំងឺ៕

មតិយោបល់