ព័ត៌មានសុខភាព

ប្រើគ្មានខានសូម្បីមួយថ្ងៃ! តែមិនដឹងថា វាអាចព្យាបាលបញ្ហាសម្រស់បានច្រើនយ៉ាងសោះ

ដើម្បីថែរក្សាស្បែកឲ្យស្រស់ផូរផង់សុភាពនារីទាំងឡាយតែងតែទៅហាងកែសម្ភស្ស ឬសម្រេចចិត្តប្រើប្រាស់ផលិតផលថ្លៃដែលមានលក់នៅលើទីផ្សារ។ ក៏ប៉ុន្តែផលិតផលមួយចំនួនអាចធ្វើឲ្យពួកគេខកចិត្ត ហើយត្រូវចំណាយប្រាក់ច្រើនឥតប្រយោជន៍ថែមទៀត។ ដូច្នេះ តើមានវិធីអ្វីដែលអាចថែរក្សាសម្រស់ឲ្យស្រស់ស្អាត ហើយមិនចំណាយប្រាក់ច្រើន?

បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ដើម្បីថែរក្សាសម្រស់ឲ្យស្រស់ស្អាត អ្នកពុំចាំបាច់ទៅរកផលិតផលឯណាឆ្ងាយនោះទេ គឺប្រើប្រាស់ឱសថនៅក្នុងផ្ទះបាយក៏បានដែរ។ អំបិល មិនត្រឹមតែជាធាតុផ្សំដែលចុងភៅខ្វះមិនបាននោះទេ វាក៏មានសមត្ថភាពថែរក្សាសម្រស់យ៉ាងពូកែផងដែរ។ ហេតុនេះកុំឲ្យខាតពេលយូរសូមស្វែងយល់ពីរបៀបប្រើប្រាស់អំបិល ដើម្បីថែរសម្រស់ទាំអស់គ្នា។

ថែរក្សាស្បែកឲ្យសស្អាត
១.យកអំបិល ១ស្លាបព្រាបាយដាក់ចូលទៅក្នុងកូនចានមួយ រួចបន្ថែមទឹកក្រូចឆ្មារពីរស្លាបព្រាបាយចូល។
២.កូររហូតទាល់តែរលាយ ហើយប្រើម្រាមដៃស្អាតជ្រលក់ នឹងម៉ាស្សាឲ្យពេញផ្ទៃមុខ។
៣.ទុកឲ្យស្ងួត ហើយលាងសម្អាតចេញដោយប្រើទឹកក្តៅឧណ្ឌៗ។
៤.អនុវត្តវិធីសាស្ត្រនេះជារៀងរាល់ពេលល្ងាច ពីរដងក្នុងមួយសប្តាហ៍ ផ្ទៃមុខរបស់អ្នកមានសុខភាពល្អ ហើយសស្អាតថែមទៀត។
៥.សម្រាប់អ្នកដែលមានស្បែកប្រតិកម្មកុំប្រើប្រាស់ ព្រោះអាស៊ីតនៃក្រូចឆ្មារអាចធ្វើឲ្យស្បែកខូចខាតកាន់តែធ្ងន់ធ្ងរ។

កម្ចាត់មុនក្បាលខ្មៅ និងជម្រុះរោមចេញពីផ្ទៃមុខ
១.យកអំបិល ៣ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយដាក់ចូលទៅក្នុងកូនចានមួយ។
២.បកយកក្រូចថ្លុងមួយក្លែបធំទៅកិនឲ្យក្លាយទៅជាល្បាយ ហើយផ្ទេរចូលទៅក្នុងកូនចានជាមួយគ្នា។
៣.កូរឲ្យរលាយក្លាយទៅជាល្បាយ ទើបលាបនៅលើផ្ទៃមុខ
៤.អ្នកត្រូវរងចាំឲ្យល្បាយនេះស្ងួត ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។
៥.អនុវត្តជារៀងរាល់ពេលល្ងាច ២ដងក្នុងមួយសប្តាហ៍ រោមនៅលើផ្ទៃមុខ ព្រមទាំងមុនក្បាលខ្មៅនឹងរលាយបាត់ទៅបន្តិចម្តងៗ។

ថែរក្សាស្បែកឲ្យម៉ដ្ឋរលាង និងការពារបញ្ហារលាក
១.លាយជាមួយនឹងអំបិល ១ស្លាបព្រាបាយ ទឹកឃ្មុំ ២ស្លាបព្រាបាយ និងទឹកក្រូចឃ្វិច ១ស្លាបព្រាបាយនៅក្នុងកូនចានមួយ។
២.កូរឲ្យរលាយ ហើយលាបឲ្យពេញផ្ទៃមុខ។
៣.រយៈពេល ១៥នាទី ឬរងចាំឲ្យស្ងួតទើបលាងសម្អាតដោយប្រើទឹកធម្មតា។
៤.ក្នុងមួយសប្តាហ៍ អ្នកត្រូវអនុវតត្តឲ្យបាន ២ដងជារៀងរាល់ពេលល្ងាច។

កម្ចាត់ស្បែកមានខ្លាញ់ច្រើន
១.យកអំបិលពីរស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយដាក់ចូលទៅក្នុងកូនចានតួចមួយ។
១.បន្ទាប់មកកិនសាច់ម្នាស់ឲ្យបាន ១ស្លាបព្រាបាយបន្ថែមពីលើ។
៣.កូរឲ្យរលាយចូលគ្នា ហើយចាប់ផ្តើមលាបនៅលើផ្ទៃមុខរបស់អ្នក។
៤.អនុវត្តជារៀងរាល់ល្ងាច មួយសប្តាហ៍ម្តង ដើម្បីកម្ចាត់ជាតិខ្លាញ់ចេញពីផ្ទៃមុខ៕

ប្រភព៖ boldsky

មតិយោបល់