ព័ត៌មានសុខភាព

រកឃើញហើយ! សណ្តែកខៀវជាថ្នាំកាត់បន្ថយកូលេស្តរ៉ុលក្នុងសរសៃឈាម

បញ្ហាកូលេស្តេរ៉ុលឡើងខ្ពស់ កំពុងតែក្លាយទៅជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជននៅទូទាំងពិភពលោក ជាពិសេសអ្នកដែលធាត់លើសម្ងន់។ កូលេស្តេរ៉ុល ត្រូវបានគេចាត់ទុកជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត នៅក្នុងចំណោមជំងឺ៣ប្រភេទ រួមទាំងទឹកនោមផ្អែម និងសម្ពាធឈាម ដែលរុញច្រានឲ្យមានការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង ហើយត្រូវប្រឈមនឹងក្តីស្លាប់។

ប៉ុន្តែ ប្រសិនបើអ្នកដឹងពីរបៀបទទួលទានប្រចាំថ្ងៃបានត្រឹមត្រូវ បញ្ហាកូលេស្តេរ៉ុលក្នុងសរសៃឈាមអាចការពារបាន និងរំលាយឲ្យនៅទាបបំផុត។ តើអាហារអ្វីទៅ ដែលមានប្រសិទ្ធភាពអាចជួយកាត់បន្ថយបញ្ហាកូលេស្តេរ៉ុលក្នុងសរសៃឈាមបាន?

សណ្តែកខៀវ គឺជាអាហារធម្មជាតិមួយប្រភេទ ដែលអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ គាំទ្រដល់បញ្ហាការព្យាបាលបញ្ហារលាកដោយសារពន្លឺព្រះអាទិត្យ និងដោះស្រាយបញ្ហាសុខភាពជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា សណ្តែកខៀវ មានសារៈសំខាន់ខ្លាំងណាស់ ចំពោះអ្នកដែលមានបញ្ហាកូលេស្តេរ៉ុលខ្ពស់។

សណ្តែកខៀវ អាចកាត់បន្ថយបរិមាណកូលេស្តេរ៉ុល ក្នុងខ្លួន ខ្លាញ់លីពីត និងអាស៊ីត triglycerides នៅក្នុងរាងកាយឲ្យចុះទាប។ តាមស្ថិតិបានបង្ហាញថា ប្រសិនបើអ្នកទទួលទានសណ្តែកខៀវ ៥០ក្រាមក្នុងមួយថ្ងៃ កូលេស្តេរ៉ុលនឹងធ្លាក់ចុះចំនួន ៧០ភាគរយ។

ហេតុនេះ ទើបអ្នកជំនាញចាត់ទុកសណ្តែកខៀវ គឺជាអាហារដ៏ល្អបំផុតក្នុងការកាត់បន្ថយកូលេស្តេរ៉ុល ចំពោះអ្នកជំងឺ៕

ដកស្រង់ពី៖ soha

មតិយោបល់