បរទេស៖ មានកត្តាជាច្រើនដែលរួមចំណែកធ្វើឲ្យយើងទាំងអស់គ្នាត្រូវប្រឈមនឹងការលើសទម្ងន់ រួមទាំងទម្លាប់នៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ គឺជាបញ្ហាដ៏ចម្បង។
ក៏ប៉ុន្តែសូមកុំព្រួយ ប្រសិនបើអ្នកប្រើប្រាស់រូបមន្តធម្មជាតិមួយនេះ មិនត្រឹមតែជាតិខ្លាញ់ទេដែលត្រូវបំផ្លាញ់ សូម្បីតែជាតិពុលក្នុងរាងកាយក៏ត្រូវបានសំអាត, ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ហើយរាងកាយនឹងទទួលបានសារធាតុបំប៉នសំខាន់ៗមួយចំនួនទៀត។
របស់ផ្សំ៖
- ត្រសក់ ១ផ្លែ
- ក្រូចឆ្មា ១ផ្លែ
- ខ្ញីស្រស់ ១ដុំ
- ស្លឹកជីអង្កាមស្រស់ ៤-៥ សន្លឹក
- ទឹកចម្រោះ ៨កែវ
ការរៀបចំ៖
- ចាប់ផ្តើមហាន់ក្រូចឆ្មាទាំងសំបកជាបន្ទះស្តើងៗ
- ចិតសំបកត្រសក់ចេញ រួចហាន់ជាបន្ទះស្តើងៗ
- ចិតសំបកខ្ញីចេញឲ្យស្អាត រួចកិនឲ្យម៉ត់
- ស្លឹកជីអង្កាម លាងទឹកឲ្យស្អាត
- ដាក់គ្រឿងផ្សំនេះទាំងអស់ចូលទៅក្នុងកែវធំមួយដែលមានទឹកចម្រោះ ៨កែវ
- បន្ទាប់មករក្សាទុកនៅក្នុងទូទឹកកមួយយប់។
អ្នកអាចពិសារាល់ពេល ដែលមានអារម្មណ៍ថាស្រែកទឹក។ លទ្ធផលនៃការសម្រក់ទម្ងន់នឹងឈានដល់ ៨ ផោនក្នុងមួយសប្តាហ៍។ តែប្រសិនបើអ្នកចង់ស្រក់ច្រើនជាងនេះ សូមធ្វើការហាត់ប្រាណឲ្យបានទៀងទាត់ ហើយនៅឲ្យឆ្ងាយពីចំណីអាហារណាដែលមានកាឡូរីខ្ពស់៕
មតិយោបល់