តើស្លេស ឬកំហាកនៅជាប់នឹងបំពងក ធ្វើឲ្យអ្នកពិបាកដកដង្ហើមមែនទេ? នៅពេលដែលមានករណីនេះកើតឡើង គ្រប់គ្នាប្រហែលទៅជារកថ្នាំលេបជាពុំខាន។ ប៉ុន្តែក្រៅពីថ្នាំពេទ្យ អ្នកអាចព្យាបាលដោយខ្លួនឯងក៏បានដែរ ដោយប្រើប្រាស់វិធីសាស្ត្រសាមញ្ញៗបំផុត។ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា វិធីសាស្ត្រក្នុងការកម្ចាត់ស្លេស ឬកំហាក តាមបែបធម្មជាតិមានច្រើនណាស់ ហើយមានសុវត្ថិភាពថែមទៀត។ តែថ្ងៃនេះ យើងសូមបង្ហាញវិធីងាយៗ តែ៣ចំណុចប៉ុណ្ណោះ។
១.ទទួលទានទឹកឲ្យបានច្រើន
ក្នុងករណីដែលអ្នកដឹងថាមានស្លេសកើតឡើង សូមព្យាយាមទទួលទានទឹកឲ្យបានច្រើនជាងធម្មតា។ ជាពិសេសទឹកក្តៅឧណ្ឌៗ ទើបមានប្រសិទ្ធភាពក្នុងការកម្ចាត់ស្លេស ហើយជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយបានថែមទៀត។
២.ទទួលទានអាហារដែលមានរសជាតិហិរ
អាហារដែលមានរសជាតិហិរដូចជាម្ទេស ក៏អាចជួយជម្រះបំពងកឲ្យស្រឡះល្អផងដែរ។ តែបើអ្នកមិនចូលចិត្តម្ទេសទាំងមូលទេ សូមបន្ថែមវាទៅក្នុងទឹកស៊ុប ឬសម្លរ ព្រោះធាតុក្តៅ និងហិរ រួមបញ្ចូលគ្នាអាចសម្អាតស្លេសបានកាន់តែលឿន។
៣.ក្រូចឆ្មា
ជាតិជូរនៃក្រូចឆ្មា មានប្រសិទ្ធភាពកម្ចាត់ស្លេសយ៉ាងឆាប់បំផុត ហើយសូម្បីតែបញ្ហាក្អកក៏បាត់ដែរ។ អ្នកគ្រាន់តែច្របាច់ក្រូចឆ្មាមួយចំហៀង លាយជាមួយនឹងអំបិលមួយចិប បន្ទាប់ទទួលទានភ្លាមៗ មួយស្របក់ក្រោយមកអ្នកច្បាស់ជាមានអារម្មណ៍ស្រឡះបំពងកជាងមុនមិនខាន។
វិធីទាំង៣យ៉ាងនៅខាងលើនេះ អ្នកអាចប្រើមួយណាក៏បានដែរ ប៉ុន្តែសូមអនុវត្តឲ្យបានញឹកញាប់ ទើបបញ្ហាស្លេសឆាប់រលាយអស់៕
មតិយោបល់