ព័ត៌មានសុខភាព

មុខសុទ្ធតែខ្លាញ់រងើម នឹងប្រែជារលោងស្អាតដោយសារធាតុផ្សំពីរយ៉ាងនេះ

អ្នកណាខ្លះកំពុងតែមានបញ្ហាផ្ទៃមុខសុទ្ធតែខ្លាញ់? ការឡើងជាតិខ្លាញ់នៅលើផ្ទៃមុខច្រើនពេកមិនមែនជារឿងល្អចំពោះស្បែកនោះទេ ព្រោះវាងាយនឹងធ្វើឲ្យកើតមុនដោយសាតែភាពកខ្វក់ រន្ធញើសមានប្រហោងធំៗ ហើយផ្ទៃមុខងាយនឹងមានបញ្ហាខ្មៅស្រអាប់។

ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកនោះទេ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ខ្លាញ់លើផ្ទៃមុខអាចកម្ចាត់បានដោយប្រើប្រាស់ធាតុផ្សំសាមញ្ញៗពីរមុខប៉ុណ្ណោះ គឺក្រូចឆ្មារ និងស៊ុត។ ធាតុផ្សំទាំងពីរមុខនេះត្រូវបានគេទទួលស្គាល់ថា អាចស្រូបយកជាតិខ្លាញ់នៅលើផ្ទៃមុខយ៉ាងឆាប់រហ័ស ហើយជួយថែរក្សាស្បែកឲ្យភ្លឺរលោងឡើងវិញថែមទៀត។

ធាតុផ្សំ៖
ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
ស៊ុត ១គ្រាប់ (គោះយកតែស៊ុតពណ៌ស)

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរនេះនៅក្នុងកូនចានមួយរហូតទាល់តែក្លាយជាល្បាយខាប់ៗ។
២.ចាប់ផ្តើមអនុវត្តល្បាយនេះឲ្យសព្វពេញផ្ទៃមុខ។
៣.រងចាំឲ្យល្បាយស្ងួត ឬរយៈពេល ១៥ទោ ២០នាទី ទើបលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។
៤.ក្នុងមួយសប្តាហ៍អ្នកត្រូវអនុវត្ត ២ដងជារៀងរាល់ពេលល្ងាច ខ្លាញ់នៅលើផ្ទៃមុខរបស់អ្នកនឹងកម្ចាត់ចោលអស់៕

ប្រភព៖ boldsky

មតិយោបល់