បន្ទាប់ពីមានការរីករាលដាលនៃជំងឺថ្លើមប្រភេទថ្មី ទីភ្នាក់ងារសុខភាពរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចចិត្តបើការសើបអង្កេតទៅលើករណីផ្ទុះជំងឺនេះ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ផលិតផលសាច់ជ្រូក ដែលមានលក់នៅលើផ្សារទំនើបឈានមុខគេនៅចក្រភពអង់គ្លេស មានផ្ទុកជំងឺរលាកថ្លើមប្រភេទ E ដែលធ្វើឲ្យមនុស្សរាប់ពាន់អ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់។
ជំងឺរលាកថ្លើមប្រភេទ E កើតឡើងដោយសារតែផលិផលសាច់ជ្រូកដែលមានភាពកខ្វក់
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា អ្នកឆ្លងជំងឺរលាកថ្លើមប្រភេទ E ចូលចិត្តបរិភោគផលិតផលសាច់ជ្រូក ដែលទិញនៅក្នុងផ្សារទំនើបជាទៀងទាត់។ ដោយផ្អែកទៅលើរបាយការណ៍លើកមុនបង្ហាញថា សត្វជ្រូកនៅក្នុងប្រទេសអង់គ្លេសមិនមានផ្ទុកវីរុសនេះទេ ក៏ប៉ុន្តែផលិផលសាច់ជ្រូកដែលនាំចូលពីក្រៅប្រទេសទើបជាបញ្ហា។
មនុស្សប្រមាណជា ២០០,០០០នាក់ នៅចក្រភពអង់គ្លេស បានឆ្លងវីរុសជំងឺរលាកថ្លើមប្រភេទ E ជារៀងរាល់ឆ្នាំ ដោយសារតែសាច់ជ្រូកនាំចូលពីក្រៅប្រទេស។ ភាគច្រើនរោគសញ្ញានៃជំងឺនេះ បង្ហាញតាមរយៈជំងឺផ្តាសាយ និងជំងឺខាន់លឿង(បានន័យថាស្បែក និងភ្នែករបស់អ្នកជំងឺប្រែជាពណ៌លឿង)។ ជំងឺរលាកថ្លើមប្រភេទនេះអាចបណ្តោលឲ្យខូចខាតថ្លើមធ្ងន់ធ្ងរ ហើយចំពោះអ្នកដែលធ្លាប់កើតជំងឺថ្លើមពីមុនមក និងស្ត្រីមានផ្ទៃពោះ វីរុសអាចសម្លាប់បាន។
ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា ផលិតផលដែលចម្អិនទុកមុន ដូចជានំប៉័ងសាន់វ៉ិច ប័រហ្គ័រ សាច់ក្រក សុទ្ធតែមានជាប់ទាក់ទងជាមួយនឹងជំងឺថ្លើមប្រភេទ E។ ជាពិសេស សាច់ក្រកសាច់ជ្រូក មានផ្ទុកវីរុសខ្លាំងជាងគេ ប៉ុន្តែអ្នកគ្រប់គ្រងផ្សារទំនើបព្យាយាមបិទបាំងចំពោះការផ្ទុះមេរោគនេះ ខណៈដែលក្រុមអ្នកជំនាញនៅតែបន្តការស៊ីបអង្កេតបន្ថែមទៀត៕
ប្រភពៈ davidwolfe
មតិយោបល់