បរទេសៈ ថ្វីត្បិតតែជំងឺផ្ដាសាយ ជាប្រភេទជំងឺធម្មតាមួយ ដែលមិនបង្ក ហានិភ័យធ្ងន់ធ្ងរ ចំពោះរាងកាយមែន ប៉ុន្តែវាអាចផ្ដល់ផលរំខាន ជាច្រើន ដល់អ្នកជំងឺផងដែរ។ ជាការពិតណាស់ ម្នាក់ៗឲ្យតែដឹងថាខ្លួនឯង កើតជំងឺ ផ្ដាសាយម្ដងៗ តែងឮនិយាយថា« មិនដឹងជាកើតអីនៅពេលនេះ ឬធុញណាស់ កើតផ្ដាសាយទៀតហើយ»។ យើងដឹងហើយថា ជំងឺផ្ដាសាយ ងាយនឹងកើត ឬចម្លងទៅកាន់មនុស្សម្នាក់ទៀត បានយ៉ាងឆាប់ ប្រសិនបើប្រព័ន្ធរាងកាយ របស់ពួកគេចុះខ្សោយ ប៉ុន្តែវាក៏ជាជំងឺដែលងាយព្យាបាល និងរហ័សជាផងដែរ។ ខាងក្រោមនេះ ជាវិធីសាស្ត្រងាយៗអាចជួយព្យាបាលជំងឺផ្ដាសាយ៖
- ញីសំបោរចេញពីច្រមុះជាជាងការស្រូបចូលទៅក្នុង
- សម្រាក និងគេងឲ្យបានគ្រប់គ្រាន់
- ផឹកទឹកក្ដៅឧណ្ហៗ
- ឧស្សាហ៍ងូតទឹកក្ដៅ
- យកកន្សែង ឬរបស់ក្ដៅឧណ្ហៗដាក់ចំកន្លែង ដែលអ្នកមានអារម្មណ៍ថាស្ទះ
- ខ្ពុរមាត់ជាមួយទឹកក្ដៅឧណ្ហៗលាយនឹងអំបិល ឲ្យបានបួនដងក្នងមួយថ្ងៃ ដើម្បីជួយផ្សើម និងធ្វើឲ្យធូរស្បើយពីការឈឺបំពង់ក
- កុំឧស្សាហ៍ចេញក្រៅញឹកញាប់ពេក ព្រោះតាមរយៈអាកាសធាតុខាងក្រៅ អាចបង្កឲ្យជំងឺរបស់អ្នកធ្ងន់ធ្ងរជាជាងមុន៕
មតិយោបល់