ព័ត៌មានសុខភាព

ស្វែងយល់ពីមូលហេតុដែលបណ្តោលឲ្យស្ត្រីចេះតែឈឺឆ្អឹងខ្នង អំឡុងពេលមានផ្ទៃពោះ

ការមានផ្ទៃពោះ គឺជាមូលហេតុចម្បងដែលបណ្តោលឲ្យមានការឈឺចាប់ឆ្អឹងខ្នង ហើយវាកើតឡើងចំពោះស្ត្រីចាប់ពី ៥០ទៅ ៨០ភាគរយ នៅក្នុងដំណាក់កាលផ្សេងៗគ្នា។ បញ្ហានេះកើតឡើងនៅពេលដែលស្បូនរីកធំចំចំណុចកណ្តោល ធ្វើឲ្យមានទំនាញទៅខាងមុខ និងដាក់សម្ពាធបន្តិចម្តងៗទៅលើខ្នង។

ឆ្អឹងខ្នងត្រូវបានបង្កើតឡើងដោយសារឆ្អឹងកងចំនួន ៣៣កង់ តភ្ជាប់តៗគ្នាជាជួរពីលើមកក្រោម ប៉ុន្តែនៅពេលដែលទារកបង្កកំណើតលូតលាស់កាន់តែធំទៅៗ ឆ្អឹងខ្នងនឹងស្ពាយបន្ទុកកាន់តែជារៀងរាល់ថ្ងៃដែលបណ្តោលឲ្យមានការឈឺចាប់កើតឡើង។ ជាពិសេសបញ្ហាឆ្អឹងខ្នងនៅក្នុងតំបន់ចង្កេះ ធ្វើឲ្យកកស្ទះសន្លាក់ឆ្អឹងកង និងប៉ះពាល់ដល់សរសៃប្រសាទដែលត្រូវឆ្លងកាត់។

ការឈឺឆ្អឹងខ្នងនេះត្រូវបានចែកចេញជាពីរប្រភេទ គឺប្រភេទទីមួយត្រូវបានគេហៅថា ការឈឺចាប់ចង្កេះ ដែលស្ថិតនៅចំកណ្តោលឆ្អឹងខ្នងផ្នែកខាងក្រោម។ រីឯប្រភេទទី២ ត្រូវបានគេហៅថា ការឈឺចាប់ត្រគាក ដែលស្ថិតនៅទីតាំងខាងក្រោមចង្កេះ។

ជម្រើសល្អដើម្បីកាត់បន្ថយបញ្ហាឈឺចាប់ឆ្អឹងខ្នងក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានបានអនុសាសន៍ល្អៗ ឬវិធីសាស្ត្រដ៏សមស្របបំផុត៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ pregnancyvideo

មតិយោបល់