ព័ត៌មានកីឡា

van Dijk ស៊ុតគ្រាប់ដំបូងឲ្យ Liverpool ទម្លាក់ Everton នៅ FA Cup

ក្រុមហង្សក្រហម Liverpool បានទម្លាក់ក្រុម Everton ឲ្យជ្រុះចេញពីក្របខ័ណ្ឌ FA Cup ក្រោយពីយកឈ្នះក្នុងលទ្ធផល ២-១ យប់មិញនេះ។

ក្នុងនោះដែរខ្សែការពារហូរឡង់ ដែលក្រុមហង្សក្រហម Liverpool ទើបតែទិញក្តៅៗ ពីក្រុម Southampton​ នោះ បានក្លាយជាវីរបុរសរបស់ក្លិប តាមរយ:ការស៊តចុងម៉ោង ទម្លាក់ក្រុម​ Everton ត្រឹមវគ្គនេះ។ Liverpool បានធ្វើការនាំមុខ១គ្រាប់មុន តាមរយ:ការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ James Milner នៅនាទីទី៣៥ ដែលធ្វើឲ្យតង់ទី១ ក្រុមហង្សក្រហម Liverpool នាមនាំមុខក្នុងលទ្ធផល ១-០ ។

ឈានចូលដល់តង់ទី២ ក្រុមភ្ញៀវ Everton ចាប់ផ្តើមធ្វើ​បានយ៉ាងល្អវិញ ដោយការស៊ុតតាមស្មើមកវិញ ១-១ ដោយកីឡាករ Gylfi Sigurdsson នៅនាទីទី៦៧ ដែលធ្វើឲ្យការប្រគួតរវាងក្រុមទាំង២ កាន់តែមានភាពតានតឹងឡើង។ យ៉ាងណាវិញ នៅនាទីទី៨៤ ខ្សែការពារថ្មីថ្មោង ដែលហង្សក្រហម Liverpool ទើបតែទិញបាន គឺកីឡាករ Virgil van Dijk បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់គេ​ ក៍ដូចជាគ្រាប់​បាល់ជ័យជម្នះឲ្យក្រុម Liverpool យកឈ្នះលើ Everton ក្នុងលទ្ធផល ២-១ ។

ដូច្នេះហើយ ក្រុមហង្សក្រហម Livepool បានបន្តឡើងទៅកាន់វគ្គ បន្ទាប់ទៀត ក្នុងព្រឹត្តការណ៍ FA Cup ខណ:ក្រុម Everton បានជ្រុះចេញ ពី FA Cup នេះហើយ។

//www.youtube.com/watch?v=DMUpZw34uOw

មតិយោបល់