ព័ត៌មានសុខភាព

ការពិតដែលមនុស្សគ្រប់រូប យល់ច្រឡំចំពោះការពន្យាកំណើត

វិធីការពន្យាកំណើត ត្រូវបានមនុស្សប្រើ តាំងពីបុរាណមកម្លេះ ប៉ុន្តែបច្ចេកទេសទាំងនោះត្រូវបានអភិវឌ្ឍបន្ថែម និងកែប្រែដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ រហូតដូចពេលបច្ចុប្បន្ននេះ ដូចជាការប្រើថ្នាំ និងការប្រើកងដាក់ក្នុងស្បូន។ ទោះបីជាការពន្យាកំណើតក្នុងសម័យនេះ មានប្រសិទ្ធភាពខ្ពស់ក៏ដោយ មានអ្នកប្រើប្រាស់មួយចំនួយ នៅតែភ័ន្តច្រឡំទៅលើវិធីទាំងនោះ។

ថ្នាំការពារមិនឲ្យមានកូន ក្រោយរួមភេទភា្លមៗ ជាថ្នាំប្រើនៅក្រោយពេលដែលលោកអ្នករួមភេទដោយមិនបានប្រើស្រោម ឬមនុស្សស្រីមិនបានប្រើវិធីពន្យាកំណើតណាមួយ។ ថ្នាំនេះ មានប្រសិទ្ធភាពក្រោយពេលរួមភេទ ៣ថ្ងៃ។ ប៉ុន្តែដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ លោកអ្នកគួរតែប្រញាប់ប្រើវា ឲ្យលឿនតាមដែលអាចធ្វើទៅបាន។

ជម្រើសមួយដែលល្អជាងការប្រើថ្នាំ ដើម្បីការពារមិនឲ្យមានកូនដោយចៃដន្យ គឺការប្រើកងដាក់ក្នុងស្បូន។ ការសិក្សាបានបង្ហាញឲ្យដឹងថា កងដាក់ក្នុងស្បូនមានប្រសិទ្ធភាពខ្ពស់ជាងប្រើថ្នាំ រហូតដល់ ២០ដង។ ហើយលោកអ្នកអាចនឹងមានកូនឡើងវិញ​ ក្រោយការឈប់ប្រើវិធីពន្យាកំណើតទាំងនេះ។ ម្យ៉ាងទៀតការប្រើវិធីពន្យាកំណើតទាំងអស់ គឺមិនបណ្តាលឲ្យអ្នកមិនអាចមានកូនរហូតនោះទេ។

ផ្ទុយទៅវិញ ថ្នាំការពារមិនឲ្យមានកូន ក៏ដូចជាថ្នាំពន្យាកំណើតដ៏ទៀត ឬកងដាក់ក្នុងស្បូនក៏ដោយ គឺមានផលប៉ះពាល់ដល់សុខភាពមនុស្សមួយចំនួនដែរ ដូចជាការឡើងទម្ងន់ ឈឺក្បាលវិលមុខ ឬក្តៅខ្លួនបន្តិតបន្តួច ប៉ុន្តែលោកអ្នកត្រូវចាំថាគ្មានថ្នាំពេទ្យមួយណា ដែលគ្មានផលប៉ះពាល់អ្វីដល់សុខភាពនោះទេ។ ដើម្បីការពារមិនបញ្ហាធ្ងន់ធ្ងរ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ មុននឹងប្រើប្រាស់វិធីពន្យាកំណើតណាមួយ៕

មតិយោបល់