ការទល់លាមកមិនមែនជារឿងដែលល្អសម្រាប់សុខភាពនោះទេ ព្រោះវាអាចបង្កឲ្យមានបញ្ហាពោះវៀន ហើយបើបណ្តោយយូរអាចកើតជំងឺឬសដូងបាត ថែមទៀត។ ប៉ុន្តែ អ្នកដឹងទេ តើមូលហេតុអ្វីទៅដែលបង្កឲ្យទល់លាមក? តាមពិតមូលហេតុចម្បងដែលបង្កឲ្យកើតជំងឺទល់លាមក គឺការទទួលទានអាហារដែលមានជាតិសរសៃតិច។ ដូច្នេះ អ្នកគួរតែជៀសវាង របបអាហារដូចខាងក្រោម៖
ចេកខ្ចី
ចេកខ្ចី មានផ្ទុកជាតិអាស៊ីត tannic ច្រើន ដែលមិនត្រឹមតែមិនជួយដល់ចលនារបស់ពោះវៀននោះទេ ថែមទំងអាចបង្កឲ្យស្ទះពោះវៀនផងដែរ។ ជាតិអាស៊ីត tannic នេះអាចស្រូបយកជាតិទឹកចេញពៅជញ្ជាំងពោះវៀន ធ្វើឲ្យខ្វះជាតិទឹកកាន់តែខ្លាំង។
លើសពីនេះ វាអាចផ្ទុកជាតិម្សៅជាច្រើន ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាកដំណើរការរំលាយ ហើយទីបំផុតអ្នកនឹងកើតបញ្ហាទល់លាមក។
អាហារដែលផ្ទុកជាតិខ្លាញ់ និងអំបិលច្រើន
អាហារប្រភេទនេះមានផ្ទុកជាតិសរសៃទាប ដែលអាចនាំឲ្យអ្នកកើតបញ្ហាទល់លាមកយ៉ាងងាយ ព្រោះរាងកាយមិនបានផ្តល់សារធាតុចិញ្ចឹមត្រឹមត្រូវ ដើម្បីជួយដឹកជញ្ចូនកាកសំណល់ ចេញពីពោះវៀនធំឡើយ។
សាច់ក្រហម
សាច់ក្រហម គឺជាប្រភពដ៏អស្ចារ្យនៃជាតិដែក ហើយប្រសិនបើរាងកាយមានជាតិដែកច្រើនពេក អាចប៉ះពាល់ដល់ចលនាពោះវៀន។ លើសពីនេះ សាច់ក្រហម អាចបង្កឲ្យទល់លាមក ព្រោះវាមិនមានជាតិសរសៃគ្រប់គ្រាន់សម្រាប់រាងកាយឡើយ។
អាហារកែច្នៃ
ប្រភេទអាហារកែច្នៃ ដែលមានផ្ទុកជាតិស្ករច្រមាញ់ច្រើន មិនល្អសម្រាប់សុខភាពនោះទេ ជាពិសេសវាខ្វះជាតិសរសៃដែលបណ្តោលឲ្យទល់លាមក។
កាហ្វេ
ការហ្វេ គឺជាភ្នាក់ងាររំញោចធម្មជាតិ ដែលអាចជួយបង្កើនកម្រិតថាមពលនៅពេលព្រឹក។ តែទោះជាយ៉ាងណា ការទទួលទានកាហ្វេនៅពេលព្រឹក អាចបណ្តោលឲ្យខ្វះជាតិទឹក ហើយបញ្ហាទល់លាមកនឹងកើតមានឡើង។
រឿងសំខាន់ ពោះវៀនត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីជួយជំរុញអាហារឲ្យឆ្លងកាត់យ៉ាងឆាប់រហ័ស និងធ្វើការស្រូបបានត្រឹមត្រូវ។ ដូច្នេះ អ្នកគួរតែប្តូរទម្លាប់មកទទួលទានអាហារ នៅពេលថ្ងៃវិញល្អជាង។
ជាតិអាល់កុល
ការទទួលទានស្រាច្រើនពេក អាចបណ្តោលឲ្យខ្វះជាតិទឹកនៅក្នុងរាងកាយ។ លទ្ធផល សារធាតុរាវ និងសារធាតុរំអិល ដែលត្រូវផលិតនៅក្នុងបំពងពោះវៀន ត្រូវបានកាត់បន្ថយយ៉ាងច្រើន ដែលនាំឲ្យលាមកស្ងួត និងពិបាកក្នុងការបន្ទោរបង់៕
ដកស្រង់ពី៖ soha
មតិយោបល់