ព័ត៌មានសុខភាព

ធាតុផ្សំមួយមុខប៉ុណ្ណោះ ប្រហោងរន្ធញើសធំៗនឹងរលុបបាត់អស់

បរទេសៈ ភាគច្រើនរន្ធញើសធំៗនៅលើផ្ទៃមុខកើតឡើងដោយសារតែដំណើរវិវត្តទៅរកភាពចាស់ ហើយស្បែកមានខ្លាញ់ច្រើន។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យសុភាពនារីទាំងឡាយបាត់បង់ទំនុកចិត្តលើខ្លួនឯង ថែមទាំងមានភាពអៀនខ្មាស់មិនចង់បង្ហាញមុខឲ្យអ្នកណាឃើញឡើយ។

ប៉ុន្តែប្រសិនបើអ្នកចង់ម្ចាត់សុបិន្តអាក្រក់មួយនេះ baking soda អាចជួយបាន។ ម្សៅមួយប្រភេទនេះពិតជាមានសមត្ថភាពកម្ចាត់ជាតិខ្លាញ់នៅផ្ទៃមុខ, ភាពកខ្វក់, កាត់បន្ថយការចេញមុន, បង្រួមរន្ធញើស ហើយកែខៃស្បែកឲ្យមានពណ៌សម្បុរស្រស់ថ្លាឡើងវិញ។ ពិសេសជាងនេះទៀតនោះ វាអាចស្តារតុល្យភាព pH នៃស្បែកឡើងវិញ។

ការរៀបចំ៖
– ដំបូងអ្នកត្រូវលាយម្សៅ baking soda ១ស្លាបព្រា ជាមួយនឹងទឹកក្តៅឧណ្ឌៗបន្តិច។
– បន្ទាប់មកលាបនៅលើផ្ទៃមុខ ហើយប្រើម្រាមដៃម៉ាស្សារាងជារង្វង់ថ្នមៗចំនួន ៣០វិនាទី (ប៉ុន្តែដៃរបស់អ្នកត្រូវសម្អាតជាមុនសិន)។
– ក្រោយពេលម៉ាស្សាអ្នកត្រូវលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា ហើយចុងក្រោយត្រូវអនុវត្តក្រែមផ្តល់សំណើម ដើម្បីកុំឲ្យស្បែកស្ងួត។

អ្នកត្រូវអនុវត្តរាល់ថ្ងៃពេញមួយសប្តាហ៍ដំបូង ហើយនៅសប្តាហ៍ក្រោយៗអ្នកត្រូវអនុវត្តតែ ៣ ទៅ ៤ដងបានហើយ៕

remove-pores

មតិយោបល់