ទម្លាប់ដុសធ្មេញ គឺជាអនាម័យមួយដ៏ល្អបំផុតដែលមនុស្សទូទៅគួរតែធ្វើឲ្យបានទៀងទាត់ ព្រោះវាអាចជួយការពារធ្មេញឲ្យរួចផុតពីហានិភ័យផ្សេងៗ។ ក៏ប៉ុន្តែ តើអ្នកដឹងទេ ច្រាស់ដុសធ្មេញមួយគួរប្រើរយៈពេលប៉ុន្មានខែ? ជាការពិតណាស់ អ្នកមិនអាចចេះតែប្រើរហូតនោះទេ ទោះច្រាស់ល្អយ៉ាងណាក៏ដោយ គឺត្រឹមតែ ២ទៅ៣ខែ ត្រូវដូរចេញម្តង បើពុំដូច្នោះទេ វាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
បើយោងតាមការសិក្សាមួយបានបង្ហាញថា នៅក្នុងមាត់របស់មនុស្សម្នាក់ៗមានបាក់តេរី ១៤១ប្រភេទផ្សេងៗគ្នា ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បំពងកបាន។ ប្រសិនបើអ្នកប្រើប្រាស់ច្រាស់រយៈពេលយូរពេក អាចបង្កើនឱកាសបាក់តេរីនៅតោងជាប់នឹងច្រាស់កាន់តែច្រើនដែរ ហើយច្រាស់នេះនឹងលែងមានប្រសិទ្ធភាពសម្អាតទៀតហើយ។
ត្រូវចាំថា កាលណាបាក់តេរីទាំងនេះកើននៅក្នុងមាត់កាន់តែច្រើន អ្នកច្បាស់ជាមានបញ្ហាមាត់ធ្មេញ ដង្កូវស៊ីធ្មេញ ឬខ្យល់ដង្ហើមអាក្រក់ ជាដើម។ ការស្រាវជ្រាវនេះក៏បង្ហាញទៀតថា ការឆ្លងមេរោគបាក់តេរីហួសប្រមាណ អាចបណ្តោលឲ្យកើតជំងឺសរសៃឈាម និងជំងឺមហារីកមួយចំនួនផងដែរ៕
ប្រភព៖ positivemed
មតិយោបល់