UN: អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងកាលពីថ្ងៃអង្គារថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ពិតជាមានសារៈសំខាន់បំផុត នៅក្នុងកិច្ចការអន្តរជាតិ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
ឆ្លើយទៅនឹងសំណួរពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Guterres បាននិយាយថា « វាគឺជាការស្វាគមន៍នូវការអភិវឌ្ឍរបស់ប្រទេសចិន សម្រាប់ការបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងកិច្ចការអន្តរជាតិ»។
ដោយលោកបានបញ្ជាក់ថា តាមទម្លាប់សព្វដងអាមេរិកជាមហាអំណាចដ៏ធំមួយ នៅក្នុងកិច្ចការមួយនេះ តែវាក៏ចំបាច់ណាស់ដែរ សម្រាប់ប្រទេសទាំងពីរ (ចិន-អាមេរិក) ក្នុងការមានទំនាក់ទំនងវិជ្ជមាន និងការស្ថាបនាការងារនេះជាមួយគ្នា។
ក្នុងនោះប្រមុខអង្គការសហប្រជាជាតិ ក៏បានបន្ថែមទៀតថា មិនមែនតែទំនាក់ទំនងអាមេរិក រុស្ស៊ី និងចិនប៉ុណ្ណោះ ដែលសារៈសំខាន់ក្នុងកិច្ចនេះទេ ប៉ុន្តែមហាអំណាចធំៗផ្សេងទៀត ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ៕
មតិយោបល់