បរទេសៈ ស្ត្រីជាច្រើនតែងតែមានបញ្ហាស្បែកខ្មៅត្រង់ភ្លៅ ឬក្រលៀន ដោយសារតែការចូលចិត្តស្លៀករឹបតឹងខ្លាំងពេក។ ជួនកាល សូម្បីតែតំបន់ឯកជនក៏អាចទទួលរងនូវប៉ះពាល់បែបដែរ។
ប្រសិនបើបញ្ហាមួយនេះកើតឡើងមែន តើអ្នកត្រូវដោះស្រាយដោយវិធីណា? អ្នកមិនចាំបាច់ប្រើផលិតផលគីមីនោះទេ គឺឱថសធម្មជាតិ ៣មុខ អាចជម្រះស្បែកខ្មៅលើតំបន់ឯកជនបាន។
ទឹកក្រូចឆ្មា
ដឹងទេ! ទឹកអាស៊ីត និងវីតាមីន C នៅក្នុងក្រូចឆ្មាអាចលុបបំបាត់ស្នាមខ្មៅ និងសម្លាប់បាក់តេរី យ៉ាងមានប្រសិទ្ធភាព។
របស់ផ្សំ
– ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
– ទឹកផ្កាកុលាប ១០ដំណក់
របៀបប្រើ
លាយទឹកក្រូចឆ្មា និងទឹកផ្កាកុលាបនៅក្នុងកែវមួយ។ ជ្រលក់សំឡីកប្បាយចូល រួចយកទៅជូតសម្អាតត្រង់តំបន់ដែលរងនូវផលប៉ះពាល់ ដោយប្រើកម្លាំងថ្នមៗ។ ទុកវារយៈពេល ៣ ទៅ ៥នាទី ហើយបន្ទាប់មកលាងសម្អាតចេញ។ អនុវត្តតាមវិធីនេះ ៣ដងក្នុងមួយថ្ងៃ ប្រសិនបើអ្នកចង់ឆាប់ទទួលបានផល។
ចំណាំ៖ ត្រូវប្រុងប្រយ័ត្នចំពោះតំបន់ដែលមានរោម និងត្រូវលាងសម្អាតឲ្យបានហ្មត់ចត់ ហើយជូតឲ្យស្ងួតល្អ។ ប្រសិនបើអ្នកមានអារម្មណ៍ថា ក្រហាយ ត្រូវលាងសម្អាតចេញវិញភ្លាម។
ស៊ុតស
ស៊ុតសមានគុណសម្បត្តិជួយកម្ចាត់ស្បែកខ្មៅត្រង់តំបន់ឯកជន និងជួយឲ្យស្បែកទន់រលោង។
ការប្រើប្រាស់
គោះយកស៊ុតសដាក់ចូលទៅក្នុងចានមួយ ហើយកូរវារហូតទាល់តែឡើងពពុះ។ អនុវត្តត្រង់តំបន់ដែលមានស្បែកខ្មៅ។ ទុករហូតដល់ស្ងួត ទើបសម្អាតដោយប្រើកូនកន្សែងសើម។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ពិតជាមានប្រសិទ្ធិភាព ហើយមានសុវត្ថិភាពបំផុតសម្រាប់ស្បែកនៅតំបន់ឯកជន។ ព្រោះវាមានជាតិត្រជាក់ ហើយមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចគ្រប់គ្រងការផលិតសារធាតុ Melanin នៅលើស្បែក។
របស់ផ្សំ
– ម្សៅរមៀតមួយចិប
– ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ
ការប្រើប្រាស់
កាត់យកសាច់ ឬជែលប្រទាលកន្ទុយក្រពើដាក់នៅក្នុងចានមួយ ហើយលាយជាមួយនឹងរមៀតឲ្យម៉ត់។ អនុវត្តនៅលើតំបន់សម្ងាត់ដោយប្រុងប្រយ័ត្ន ហើយទុករយៈពេល ៣០នាទី ទើបលាងសម្អាតចេញ។ ធ្វើបែបនេះ ៣ដងក្នុងមួយថ្ងៃ៕
មតិយោបល់