ព័ត៌មានសុខភាព

គួរចៀសវាងទម្លាប់អាក្រក់ទាំងនេះសិន មុនពេលយកកូន!

បរទេសៈ ពេលមានផ្ទៃពោះ រាងកាយមនុស្សស្រីត្រូវការរៀចំសំបុក ដើម្បីថែរក្សា និងចិញ្ចឹមទារកតាំងពីបង្កកំណើតរហូតដល់ពេលសម្រាល។

ប៉ុន្តែ ដំណាក់កាលនេះ ស្ត្រីត្រូវប្រុងប្រយ័ត្នចំពោះសកម្មភាពក្នុងការរស់នៅ និងការទទួលទាន ដើម្បីលើកកម្ពស់ដល់សុខភាព។ ជាពិសេស ដើម្បីចៀសផុតពីផលប៉ះពាល់ផ្សេងៗដែលនឹកស្មានមិនដល់ អ្នកម្តាយត្រូវចៀសឲ្យឆ្ងាយពីទម្លាប់អាក្រក់ទាំងនេះ។

១. ជាក់បារី
ផលប៉ះពាល់នៃការជក់បារីមុនពេល និងអំឡុងពេលមានផ្ទៃពោះ អាចមានការប៉ះពាល់ខ្លាំងណាស់សម្រាប់អ្នកម្តាយ និងការអភិវឌ្ឍន៍សួតរបស់ទារកផងដែរ។

២. ការសេពគ្រឿងស្រវឹង
ទម្លាប់មួយនេះអ្នកគួរតែបញ្ឈប់ឲ្យបាន ព្រោះការទទួលទានក្នុងពេលមានផ្ទៃពោះអាចបង្កឲ្យមានផលអាក្រក់ចំពោះសុខភាព ហើយរលូតកូនថែមទៀត។

៣. ជាតិកាហ្វេអ៊ីន
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន, ភេសជ្ជៈប៉ូវកម្លាំង.ល. អាចបង្កើនហានិភ័យនៃការកើតមិនគ្រប់ខែ និងរលូតកូន។

៤. អាហារមានជាតិស្ករច្រើន
អាហារមួយប្រភេទនេះ អ្នកក៏គួរតែផ្អាកដែរ ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ទាំងម្តាយ និងកូន។

៥. ស្ត្រេស
ស្ត្រេសគឺជាបញ្ហាមួយដ៏ធំ ដែលអាចប៉ះពាល់ដល់សុខភាពម្តាយ និងទារក។ ហេតុនេះអ្នកត្រូវចៀសវាងឲ្យបានទាំងមុនពេល និងក្នុងអំឡុងពេលមានផ្ទៃពោះ៕

7bat-habit-must-avoid

មតិយោបល់