ក្នុងអំឡុងពេលមានផ្ទៃពោះរាងកាយរបស់មនុស្សស្រីមានការផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈដែលសុដន់រីកធំជាងមុន ដើម្បីត្រៀមខ្លួនផលិតទឹកដោះសម្រាប់បំពេញតម្រូវការពេលកូនកើតមក។ ក៏ប៉ុន្តែបើមានឈាមហូរចេញពីចុងសុដន់នៅដំណាក់កាលនេះ តើអាចមានគ្រោះថ្នាក់ដែរឬទេ?
តាមការសិក្សាមួយបានរកឃើញថា អំឡុងពេលមានផ្ទៃពោះផ្នែកខ្លះបរស់មនុស្សស្រីអាចទទួលរងនូវការហូរឈាម រួមទាំងចុងសុដន់ផងដែរ។ នេះក៏ដោយសារតែពេលមានផ្ទៃពោះកោសិកាម្យ៉ាងដែលគេហៅថា epithelial ក្នុងសុដន់មានការប្រែប្រួលលឿនពេក ធ្វើឲ្យមានឈាមហូរខ្លះៗចេញពីចុងសុដន់ ជាពិសេសនៅចុងបញ្ចប់នៃត្រីមាសទី២ ឬត្រីមាសទី៣។
ការហូរឈាមចេញពីចុងសុដន់បន្តិចបន្តួចមានប្រមាណជា ២០ភាគរយក្នុងអំឡុងពេលមានផ្ទៃពោះ និង១៥ភាគរយអំឡុងពេលបំបៅដោះកូន ត្រូវបានគេចាត់ទុកជារឿងធម្មតា ហើយករណីនេះមិនយូរមិនឆាប់នឹងបាត់ទៅវិញដោយខ្លួនឯង។
ទោះបីជាការស្រាវជ្រាវបានចង្អុលបង្ហាញថា វាគ្មានគ្រោះថ្នាក់អ្វីចំពោះស្ត្រីមានផ្ទៃពោះក៏ដោយ ប៉ុន្តែអ្នកមិនគួរមិនអើពោះនឹងរោគសញ្ញានេះឡើយ ព្រោះករណីមួយចំនួននៃការកើតជំងឺមហារីកសុដន់ ក៏បង្ហាញតាមរយៈការហូរឈាមពីចុងសុដន់ដែរ៕
ប្រភព៖ thehealthsite
មតិយោបល់