អ្នកស្រាវជ្រាវជនជាតិជប៉ុន បានផ្តល់អនុសាសន៍ឲ្យយើងរាល់គ្នាបរិភោគផ្លែកចេកដែលទុំជោរមានសំបកខ្មៅដុំៗ ដោយសារតែវាអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ចេកដែលទុំជោរខ្លាំង ហើយសំបកប្រែក្លាយទៅជាខ្មៅដុំៗ បានផលិតសារធាតុម្យ៉ាងដែលគេឲ្យឈ្មោះថា TNF (Tumor Necrosis Factor)។ សារធាតុនេះហើយ មានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនជាមួយនឹងកោសិកាមហារីក ហើយវាអាចជួយកសាងប្រព័ន្ធភាពស៊ាំឲ្យមានភាពរឹងមាំឡើងវិញ។
ជាទូទៅ ការទទួលទានចេកមួយថ្ងៃ១ទៅ២ផ្លែ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំទប់ទល់ជាមួយនឹងជំងឺផ្តាសាយ។ ប៉ុន្តែ ចេកដែលមានសំបកពណ៌លឿង ឬទុំជោរឡើងខ្មៅដុំៗ គឺល្អបំផុតសម្រាប់កោសិកាឈាមស ច្រើនជាងចេកដែលមានសំបកបៃតងរហូតដល់ទៅ ៨ដងឯណាះ។
សរុបសេចក្តីមកវិញ ក្រុមអ្នកជំនាញបានធ្វើការសនិដ្ឋានថា ចេកដែលមានផ្ទុកសារធាតុប្រឆាំងនឹងមេរោគមហារីកច្រើនបំផុត គឺចេកដែលទុំឡើងសំបកពណ៌ខ្មៅដុំៗ។ ដូច្នេះហើយ អ្នកគួរតែទទួលទានចេកប្រភេទនេះមួយថ្ងៃឲ្យបាន ១ទៅ២ផ្លែជាប្រចាំ៕
http://www.rak-sukapap.com/2017/04/blog-post_664.html
មតិយោបល់