ព័ត៌មានសុខភាព

អាហារប៉ូវ ដែលអាចជួយឲ្យបុរសស្ត្រី ឆាប់មានកូនដូចបំណង

តើអ្នកដឹងទេ អាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រិះនៃការមានកូន? អាហារូបត្ថម្ភ អាចជួយបង្កើនគុណភាពនៃស៊ុត ជំរុញអូវុល បង្កើនសមត្ថភាពស៊ុត រក្សាតុល្យភាពអ័រម៉ូនស្ត្រីជៀសផុតពីហានិភ័យនៃការរលូតកូន។

ចំពោះបុរសអាហារូម្ភត្ថ អាចជួយបង្កើនចំនួនទឹកកាម និងគុណភាពមេជីវិតឈ្មោល ធ្វើឲ្យកាន់តែមានភាពងាយស្រួលក្នុងការផលិតកូន។ ដូច្នេះ ប្រសិនបើបុរសទទួលទានរបបអាហារដែលសម្បូរអាហារូបត្ថម្ភខ្ពស់ ឱកាសនៃការមានកូនកាន់តែខ្ពស់ ហើយកូនកើតមកក៏មានសុខភាពល្អដែរ។

បើយោងតាមគេហទំព័រ soha បានបង្ហាញថា អាហារមួយចំនួនដែលសម្បូរទៅដោយសារធាតុស័ង្កសី ជួយសម្រួលដល់សកម្មភាពផ្លូវភេទទាំងបុរស និងនារីឲ្យមានភាពល្អប្រសើរ។ ប្រសិនបើរាងកាយគ្មានបរិមាណស័ង្កសីត្រឹមត្រូវ ចំនួនមេជីវិតឈ្មោលនឹងថយចុះ ៤០ ទៅ ៥០ភាគរយ ដែលបណ្តោលឲ្យបាត់បង់ឱកាសនៃការមានកូន។ ដូច្នេះស័ង្កសី ត្រូវបានគេចាក់ទុកជាថ្នាំជំនួយផ្លូវភេទបែបធម្មជាតិដ៏ល្អបំផុត។

ស័ង្កសី អាចជួយរក្សាមេជីវិឈ្មោលឲ្យមានសុខភាពល្អ និងទប់ស្កាតបញ្ហាមិនមានកូនចំពោះបុរស។ មិនតែប៉ុណ្ណោះ វាត្រូវបានគេជឿជាក់ថា អាចជួយបង្កើនការផលិតអ័រម៉ូន testosterone ដែលបង្កើនលទ្ធភាពនៃចំណង់ផ្លូវភេទ បង្កើតចំនួនមេជីវិតឈ្មោល និងលទ្ធភាពធ្វើដំណើរមេជីវិតរបស់បុរស។

ចំពោះស្ត្រីវិញ ការទទួលទានអាហារដែលសម្បូរទៅដោយជាតិស័ង្កសី អាចជួយលើកកម្ពស់ដល់ការបញ្ចេញអូវុល និងលទ្ធភាពក្នុងការបង្កើតកូន។

hàu tươi sống

សារធាតុ ស័ង្កសី ត្រូវបានគេរកឃើញនៅក្នុងអាហារជាច្រើនប្រភេទដូចជា សាច់គោ សាច់ចៀម សាច់ជ្រូក សាច់មាន់ ស៊ុត ទឹកដោះគោ ត្រី បង្គា ក្តាម … ប៉ុន្តែអ័យស្ទ័រ មានច្រើនជាងគេបំផុត៕

មតិយោបល់