មនុស្សស្រីដែលឈានដល់វ័យបន្តពូជមិនអាចគេចផុតពីការមករដូវបាននោះឡើយ ព្រោះវាជាច្បាប់ធម្មជាតិ។ ក្នុងអំឡុងពេលវដ្តរដូវ ឈាម កោសិកា និងទឹករំអិលចាប់ផ្តើមរំសាយចេញពីស្បូន។
ជាទូទៅវដ្តរដូវ មានរយៈពេល ២៨ថ្ងៃ ប៉ុន្តែវាអាចមានការប្រួលប្រួលខុសៗគ្នាពីស្ត្រីម្នាក់ទៅម្នាក់ទៀត។ សម្រាប់វដ្តរដូវដែលមានរយៈពេលចាប់ពី ២០ ទៅ ៤០ថ្ងៃ ចាត់ទុកជារឿងធម្មតា តែប្រសិនបើវដ្តរដូវមានរយៈពេលយូរជាង ៦សប្តាហ៍ត្រូវបានគេចាត់ទុកជាការមករដូវមិនទៀង។
ការបញ្ចេញពងអូវុលកើតឡើងប្រហែលជា ១៤ទៅ ១៦ថ្ងៃមុនពេលស្ត្រីមករដូវ (មិនមែន១៤ថ្ងៃ បន្ទាប់ពីការមករដូវឡើយ)។ ករណីកម្រ ស្ត្រីអាចបញ្ចេញពងអូវុលពីរដងក្នុងមួយខែ។
ការបង្កកំណើតនៃស៊ុតមួយអាចកើតឡើង បន្ទាប់ពីការបញ្ចេញពងអូវុលប៉ុណ្ណោះ។ ស៊ុតនៅតែអាចរស់នៅប្រហែលជា ២៤ម៉ោង នៅពេលដែលបញ្ចេញពងអូវែ។ ចំណែកមេជីវិតឈ្មោល អាចរស់រានមានជីវិតក្នុងរាងកាយរបស់ស្ត្រីរយៈពេល ៣ទៅ៤ថ្ងៃ ប៉ុន្តែក្នុងករណីខ្លះអាចរស់នៅបានរយៈពេល ៦ទៅ៧ថ្ងៃ។
ប្រសិនបើគូស្នេហ៍ មានការរួមភេទមុន ឬក្រោយការបញ្ចេញពងអូវុលរយៈពេល ៧ថ្ងៃ ពួកគេអាចមានផ្ទៃពោះ ព្រោះមេជីវិតឈ្មោលរស់នៅក្នុងរាងកាយរបស់ស្ត្រីរហូតដល់ការបញ្ចេញពងអូវុលកើតឡើង។ ដូច្នេះ ចំពោះគូរស្នេហ៍ដែលពុំទាន់មានបំណងចង់បានកូន គួរតែប្រុងប្រយ័ត្នចំពោះការរួមភេទក្នុងអំឡុងពេលនេះ។
សូមទស្សនាវីដេអូដែលអ្នកជំនាញធ្វើការបង្ហាញដូចខាងក្រោម៖
ប្រភព៖ pregnancyvideo
មតិយោបល់