ព័ត៌មានសុខភាព

ស្ត្រីដែលមានអាយុ១៦ ទៅ ៣០ឆ្នាំ សូមប្រយ័ត្នជំងឺមហារីកមាត់ស្បូន

តាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា តួលេខស្ត្រីមានអាយុចន្លោះចាប់ពី ១៦ទៅ៣០ឆ្នាំ ឆ្លងវីរុស Human Papilloma Virus (PHV) មានចំនួនច្រើនបំផុត ដែលបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូន។ ការស្រាវជ្រាវបានវិភាគទៅលើជំងឺមហារីកមាត់ស្បូន រសប់ស្ត្រីដែលមានអាយុ ១៦ ដល់ ៣០ឆ្នាំ បានរកឃើញឆ្លងវីរុស HPV ចំនួន១៤ភាគរយ បន្ទាប់មកគឺក្រុមនុស្សស្រីដែលមានអាយុ ៦១ទៅ៨៥ឆ្នាំ ឆ្លងវីរុសនេះ ៨,៣៩ភាគរយ។

ស្ត្រីចំនួន ៣,០០០នាក់នៅប្រទេសឥណ្ឌាត្រូវបានគេធ្វើតេស្តកាលពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ បានបង្ហាញថា ស្ត្រីសរុបចំនួន ៨,០៤ភាគរយ បានឆ្លងវីរុស HPV ដែលមានហានិភ័យកើតជំងឺមហារីកមាត់ស្បូន កម្រិតខ្ពស់។ អ្នកជំនាញបានរកឃើញទៀថា ស្ត្រីដែលរស់នៅភាគខាងលិចប្រទេសឥណ្ឌា មានការឆ្លងវីរុស HPV ខ្ពស់ជាងស្ត្រីដែលរស់នៅតំបន់ផ្សេងៗទៀត។

ទន្ទឹមនឹងនេះផងដែរ ប្រទេសឥណ្ឌាមានជិត១ភាគ៣នៃការស្លាប់ដោយសារជំងឺមហារីកមាត់ស្បូន បើប្រើធៀបជាមួយនឹងស្ត្រីនៅទូទាំងពិភពលោក ដោយមានករណីថ្មីចំនួន ១,៣២,០០០ករណីត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ និង ៧៤,០០០នាក់ទៀតបានស្លាប់ជារៀងរាល់ឆ្នាំ។ បន្ទាប់ពីមហារីកសុដន់ ជំងឺមហារីកមាត់ស្បូនត្រូវបានគេចាត់ទុកជាមូលហេតុទី២នៃការស្លាប់ក្នុងប្រទេសនេះ។

មានចំនួន ១៧ភាគរយនៃមរណភាពដោយសារជំងឺមហារីកក្នុងចំណោមស្ត្រីចន្លោះអាយុពី ៣០ទៅ៦៩ឆ្នាំ ដែលមានអាយុជាមធ្យមគឺ ៣៨ឆ្នាំ។ របាយការណ៍វិភាគបានបង្ហាញថា ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុត ក្នុងអត្រាកើតជំងឺមហារីកមាត់ស្បូននៅអាស៊ីខាងត្បូង មាន២២ភាគយ ក្នុងចំណោមប្រជាជន ១០០,០០០នាក់។

ទោះបីជាជំងឺមហារីកស្បូនភាគច្រើនកើតមានចំពោះមនុស្សស្រីនៅប្រទេសឥណ្ឌាក៏ដោយ ក៏ប៉ុន្តែស្ត្រីដែលរស់នៅបណ្តោលប្រទេសផ្សេងៗទៀតក៏ត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នាដែរ៕

ប្រភព៖ thehealthsite

មតិយោបល់