ព័ត៌មានសុខភាព

មិនបាច់រកថ្នាំនាំតែហត់ទេ ចង់បង្ការជំងឺទឹកនោមផ្អែមទទួលទានផ្លែឈើស្រស់៥មុខនេះ

របបអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម ពីធម្មជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ប៉ុន្តែអ្នកដឹងទេថា តើគួរបរិភោគអាហារប្រភេទណាខ្លះ បើជំងឺនេះត្រូវតមម្លឹងៗ? បើយោងតាមអ្នកជំនាញបានបង្ហាញថា ការញ៉ាំផ្លែឈើស្រស់ គឺជាមធ្យាបាយល្អបំផុតក្នុងការរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាបង្ការគ្រោះថ្នាក់ដោយសារតែការរីកចម្រើននៃជំងឺទឹកនោមផ្អែមផងដែរ។

ក្រូចថ្លុង
ក្នុងត្រកូលក្រូចទាំងអស់ ក្រូចថ្លុងសាច់ពណ៌ក្រហម គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព។ ចំពោះអ្នកដែលទទួលទានក្រូចថ្លុង ១ទៅ ២ក្លែបក្នុងមួយថ្ងៃ ក៏អាចការពារជំងឺទឹកនោមផ្អែម បានដែរ។

ឪឡឹក
ផ្លែឈើមួយប្រភេទនេះ សម្បូរទៅដោយវីតាមីន B និង C ក៏ដូចជាសារធាតុ បេតាការ៉ូទីន ប៉ូតាស្យូម រួមទាំងលីកូពីន ដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ប្រសិនបើ អ្នកញ៉ាំរាល់ថ្ងៃ អាចផ្តល់វីតាមីន ចាំបាច់ដែលអ្នកជំងឺទឹកនោមផ្អែម ត្រូវការ ដើម្បីគ្រប់គ្រងជាតិស្ករ។

ប៉ោម
សមត្ថភាពដ៏ពិសេសរបស់ផ្លែប៉ោម គឺសម្បូរជាតិសរសៃខ្ពស់ ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុល សម្អាតប្រព័ន្ធរំលាយអាហារ ពង្រឹងប្រព័ន្ធភាពស៊ាំ។ ក្រៅពីនេះ ផ្លែប៉ោម ក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចជួយរំលាយជាតិខ្លាញ់នៅក្នុងខ្លួន ព្រមទាំងកាត់បន្ថយជាតិស្ករក្នុងឈាម។

គីវី
សារធាតុប៉ូតាស្យូម ជាតិសរសៃ និងវីតាមីន C ដ៏សម្បូរបែបនៅក្នុងផ្លែឈើមួយប្រភេទនេះ អាចជួយរក្សាជាតិស្ករក្នុងឈាម ឲ្យមានស្ថិរភាព ហេតុនេះទើបវាសាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

ល្ហុង
ការទទួលទានផ្លែល្ហុងទុំ ១ទៅ២ចំណិត នៅពេលព្រឹកវាជាទង្វើដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាគ្មានជាតិស្ករ ហើយផ្តល់នូវជាតិកាបូនអ៊ីដ្រាត សម្រាប់គ្រប់គ្រងជាតិស្ករក្នុងឈាម។

ក្នុងចំណោមផ្លែឈើទាំងប៉ុន្មាននេះ មិនត្រឹមតែអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនឲ្យវិវត្តទៅជាធ្ងន់ធ្ងរនោះទេ វាក៏អាចបង្ការជំងឺទឹកនោមផ្អែមផងដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់