ព័ត៌មានសុខភាព

ពិសេសមែន! សំបកក្រូចឆ្មារអាចកម្ចាត់បញ្ហាឈឺសន្លាក់យ៉ាងមានប្រសិទ្ធភាព

ក្រូចឆ្មារ ត្រូវបានគេទទួលស្គាល់ពេញពិភពលោក អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាព ក៏ប៉ុន្តែគួរឲ្យស្តាយយើងគ្រប់គ្នាតែងតែមានទម្លាប់បោះសំបកវាចោល នៅពេលប្រើប្រាស់។ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ក្រូចឆ្មារមានផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារ ពោះវៀន ថ្លើម ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយបំបាត់ក្លិនខ្លួន អាការវិលមុខ និងក្អួតចង្អោរ។

ចំណែកឯសំបករបស់វាវិញក៏មានអត្ថប្រយោជន៍មិនតិចដែរ ជាពិសេសសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចប្រឆាំងនឹងការរលាក ការពារបញ្ហាសរសៃប្រសាទ និងសម្រួលដល់សរសៃឈាម ខណ:ដែលស្លឹករបស់វា អាចព្យាបាលជំងឺគ្រុនក្តៅបានផងដែរ។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត សំបកក្រូចឆ្មារ ត្រូវបានគេរកឃើញថា មានឥទ្ធិពលបំផុតក្នុងការកាត់បន្ថយការឈឺចាប់ដោយសារតែការរលាកសន្លាក់។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រពីរយ៉ាងដែលអ្នកអាចប្រើប្រាស់បាន៖

វិធីទី១
១.យកសំបកក្រូចឆ្មារពីរចំណិត ដាក់ចូលទៅក្នុងក្រឡកែវមួយ រួចចាក់ប្រេងអូលីវចូលឲ្យលិច។
២.គ្រប់ឲ្យជិត ហើយរក្សាទុករយ:ពេលពីរសប្តាហ៍ ទើបអាចប្រើប្រាស់បាន។
៣.បន្ទាប់មក អ្នកត្រូវយកសំឡីជ្រលក់ក្នុងប្រេងនេះឲ្យជោគ ហើយរុំនៅតំបន់ដែលឈឺចាប់។
៤.ទុករយ:ពេលមួយយប់ ពេលព្រឹកឡើងទើលលាងសម្អាតចេញ។

វិធីទី២
១.យកសំបកក្រូចឆ្មារពីរចំណិត កោសឲ្យម៉ត់ល្អ។
២.បន្ទាប់មក យកវាដាក់នៅត្រង់កន្លែងដែលឈឺចាប់ ហើយរុំឲ្យបាន ១ទៅ២ម៉ោង។

ប្រវិធីសាស្ត្រទាំងពីយ៉ាងខាងលើនេះមានប្រសិទ្ធភាពដូចគ្នា ដូច្នេះប្រសិនបើអ្នកមានបញ្ហាឈឺសន្លាក់ត្រង់ផ្នែកណាមួយអាចសាកល្បងបាន៕

មតិយោបល់