ជំងឺមហារីក កើតឡើងដោយសារតែការរីកសាយនៃកោសិកាមិនធម្មតា ហើយធ្វើឲ្យខូចខាតជាលិកា និងសរីរាង្គ។ នៅក្នុងចំណោមជំងឺមហារីកទាំងអស់ មហារីកប្លោកនោម ត្រូវបានគេចាត់ទុកជាជំងឺដ៏កាចសាហាវ ដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយមិនគិតពីអាយុ ឬភេទឡើយ។ ក្នុងករណីមួយចំនួនជំងឺមហារីកប្លោកនោមអាចព្យាបាលបានដោយជោគជ័យ ប៉ុន្តែវាអាចកើតឡើងវិញម្តងទៀតក្នុងរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំក្រោយ។ ដូច្នេះ អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះជំងឺប្រភេទនេះ ហើយគួរតែស្វែងយល់ពីការពិតមួយចំនួនឲ្យបានច្បាស់។
១.រោគសញ្ញាចម្បង
រោគសញ្ញាទូទៅមួយចំនួននៃជំងឺមហារីកប្លោកនោម ចំពោះស្ត្រីដែលអ្នកអាចរកឃើញ និងព្យាបាលក្នុងរយៈពេលមួយអាចរួមមាន៖ ការឈឺចាបក្នុងតម្រងនោម ការឈឺចាប់ក្នុងទ្វារមាស ទឹកនោមខ្មៅងងឹត ការហូរឈាមតាមទឹកនោម នោមញឹក។ល។
២.ស្ត្រីមានអត្រាមរណភាពខ្ពស់
បើយោងតាមស្ថិតតិ ថ្វីត្បិតតែមហារីកប្លោកនោម ប៉ះពាល់ដល់បុរសច្រើនជាងស្ត្រីក៏ដោយ ប៉ុន្តែស្ត្រីមានអត្រាមរណៈខ្ពស់ជាង។ នេះដោយសារតែរោគសញ្ញាជារឿយៗតែងតែពិបាកក្នុងការកំណត់អត្ថសញ្ញាណចំពោះស្ត្រី ហើយប្រហែលជាមិនអាចរកឃើញនៅដំណាក់កាលដំបូងឡើយ។
៣.ជក់បារី គឺជាកត្តាហានិភ័យនៃជំងឺមហារីក
ទោះបីជាមូលហេតុនៃជំងឺមហារីកប្លោកនោមចំពោះមនុស្សម្នាក់ៗមានលក្ខណៈខុសគ្នាក៏ដោយ ប៉ុន្តែការជក់បារី គឺជាកត្តាហានិភ័យឈានមុខគេមួយសម្រាប់ស្ត្រី។ ដោយសារតែជាតិពុលក្នុងផ្សែងបារី អាចជំរុញដល់ការលូតលាស់នៃជាលិកាមហារីកនៅក្នុងប្លោកនោម ខណៈពេលដែលរាងកាយព្យាយាមលុបបំបាត់ជាតិពុលតាមរយៈបំពង់បង្ហូរនោម។
៤.ប្រវត្តគ្រួសារធ្វើឲ្យអ្នកប្រឈមហានិភ័យខ្ពស់
ប្រសិនបើប្រវត្តគ្រួសាររបស់អ្នកធ្លាប់កើតជំងឺមហារីកប្លោកនោម អ្នកអាចមានហានិភ័យនៃជំងឺមហារីកប្លោកនោមខ្ពស់ ព្រោះប្រភេទនៃជំងឺនេះចម្លងតាមរយៈហ្សែនពីដូនតា។
៥.ហានិភ័យគ្មានកូន
ស្ត្រីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកប្លោកនោម និងទទួលការព្យាបាលដោយជោគជ័យ អាចប៉ះពាល់ដល់ស៊ុតបង្កកំណើត ព្រមទាំងអ័រម៉ូនបន្តពូជ។ នេះហើយជាមូលហេតុមួយដែលបណ្តោលឲ្យស្ត្រីដែលកើតជំងឺមហារីកប្លោកនោមប្រឈមនឹងការអត់កូន។
៦.ហូរឈាមខុសធម្មតា
ទោះបីជារោគសញ្ញាដ៏កម្រមួយនៃជំងឺមហារីកប្លោកនោមចំពោះស្ត្រីមានការហូរឈាមខុសប្រក្រតីក៏ពិតមែន ប៉ុន្តែការឆ្លងមេរោគផ្សិតក៏អាចបណ្តោលឲ្យមានរោគសញ្ញាបែបនេះដែរ។ ដូច្នេះ ភាពមិនប្រក្រតីនៃការហូរឈាមក្នុងពេលមករដូវក៏ជាកត្តាដែលអ្នកមិនអាចមើលរំលងបានដែរ។
៧.ការព្យាបាល
ការព្យាបាលជំងឺមហារីកប្លោកនោម គឺអាស្រ័យទៅលើវិសាលភាពនៃជំងឺ។ ការព្យាបាលអាចប្រើវិទ្យុសកម្ម ព្យាបាលដោយគីមី ឬការវះកាត់យកដុំសាច់ចេញ៕
ប្រភព៖ soha
មតិយោបល់