ព័ត៌មានសុខភាព

បើក្អក ហើយអមទៅដោយរោគសញ្ញា៣ចំណុចនេះ បញ្ជាក់ថាអ្នកកើតជំងឺមហារីកសួត

ជាការពិតណាស់ បញ្ហាក្អកនឹងកើតមានឡើងនៅពេលដែលអ្នកកើតជំងឺផ្តាសាយ ហើយមិនយូរប៉ុន្មានវានឹងបាត់ទៅវិញក្រោយពេលជាសះស្បើយ។ ក៏ប៉ុន្តែប្រសិនបើអាការក្អកមានរយៈពេលយូរមិនព្រមបាត់ មិនមែនជាជំងឺផ្តាសាយនោះឡើយ វាអាចជាជំងឺធ្ងន់ធ្ងរណាមួយដូចជា ជំងឺមហារីក ជាដើម។ ជាពិសេសប្រសិនបើអាការក្អក ហើយអមទៅដោយរោគសញ្ញា ៣ចំណុចនេះ អាចបញ្ជាក់យ៉ាងច្បាស់ពីជំងឺមហារីកសួត។

  • ក្អកមានធ្លាក់ឈាមមកជាមួយ
  • ដកដង្ហើមបានខ្លីៗ និងញាប់
  • ឈឺដើមទ្រូង

ម្យ៉ាងវិញទៀត ជំងឺមហារីកសួត អាចបណ្តោលឲ្យអ្នកក្អកមានអាការធ្ងន់ធ្ងរ នៅក្នុងអំឡុងពេលគេង។

តើអ្នកត្រូវទៅជួបគ្រូពេទ្យនៅពេលណា?
ភាគច្រើនជំងឺក្អក និងបាត់ទៅវិញក្នុងរយៈពេលបួនប្រាំថ្ងៃ ក៏ប៉ុន្តែបើអាការក្អកនៅតែបន្តពីរសប្តាហ៍ហើយមិនព្រមបាត់ អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ដើម្បីធ្វើការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា៕

ប្រភពៈ soha

មតិយោបល់