ព័ត៌មានសុខភាព

រូបមន្តកម្ចាត់ក្លៀកខ្មៅ ឲ្យប្រែជាសយ៉ាងឆាប់រហ័ស

នៅពេលដែលកើតមានបញ្ហាក្លៀកខ្មៅ ស្ត្រីគ្រប់រូបច្បាស់ជាមានភាពអៀនខ្មាស់ ហើយមិនហ៊ានស្លៀកបញ្ចេញសាច់ឡើយ។ ដូច្នេះហើយ តើមានវិធីសាស្ត្រអ្វីដែលអាចជួយដោះស្រាយបាន?

ប្រសិនបើអ្នកមានបញ្ហាបែបនេះមែន សូមកុំបារម្ភ ដំឡូងបារាំងអាចជួយបាន។ ដំឡូងបារាំងមានផ្ទុកអង់ហ្ស៊ីម ដែលមានលក្ខណៈសម្បត្តិជួយឲ្យស្បែកមានពណ៌សម្បុរភ្លឺថ្លា ហើយកម្ចាត់បញ្ហាយ៉ាងឆាប់រហ័ស។

ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ៖
– យកដំឡូងឆៅមួយមើមលាងទឹក រួចកោសទាំងសំបកឲ្យបានមួយកូនពែងតូច។
– ចាប់ផ្តើមអនុវត្តនៅលើក្លៀករបស់អ្នក ហើយទុកឲ្យស្ងួតចំនួនកន្លះម៉ោង។
– លាងជម្រះជាមួយនឹងទឹកធម្មតា។
– សូមព្យាយាមអនុវត្តវិធីនេះរាល់ថ្ងៃ រហូតទទួលបានលទ្ធលដូចបំណង៕

remove dark arm

មតិយោបល់