តើសុភាពនារីទាំងឡាយកំពុងតែកើតក្តីកង្វល់ជាមួយនឹងបញ្ហារោមចិញ្ចឹមដុះស្តើងៗមែនទេ? បើដូច្នោះមែនឈប់ព្រួយទៀតទៅ បញ្ហាមួយនេះអាចដោះស្រាយបានដោយប្រើប្រាស់វិធីធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។
បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ប្រេងវីតាមីន E ប្រទាលកន្ទុយក្រពើ និងខ្ទឹមបារាំង សុទ្ធតែជាឱសថដែលដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយជំរុញដល់ការលូតលាស់នៃរោមចិញ្ចីមពូកែបំផុត។
ប្រេងវីតាមីន E
១.យកប្រេងវីតាមីន E មួយគ្រាប់មកជូតនៅលើរោមចិញ្ចីមទាំងសងខាង។
២.ទុកចោលពេញមួយយប់ ពេលព្រឹកទើបលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ឌៗ។
៣.សូមព្យាយាមធ្វើបែបនេះជារៀងរាល់ថ្ងៃ អ្នកនឹងឆាប់ទទួលបានផល។
ប្រទាលកន្ទុយក្រពើ
១.កាត់យកសាច់ប្រទាលកន្ទុយក្រពើមួយដុំ ហើយត្រដុសនៅលើរោមចិញ្ចីមឲ្យសព្វល្អ។
២.ទុកចោលពេញមួយយប់ ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៣.សូមអនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ ដើម្បីឲ្យរោមចិញ្ចីមឆាប់ដុះដូចបំណង។
ទឹកខ្ទឹមបារាំង
១.ហាន់ខ្ទឹមបារាំងជាចំណិតតូចៗ ហើយកិនយកទឹកឲ្យបានមួយស្លាបព្រាកាហ្វេ។
២.លាបនៅលើរោមភ្នែកទាំងសងខាងឲ្យសព្វល្អ។
៣.ទុកចោលរយៈពេល ២០នាទី ទើបលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។
៤.សូមព្យាយាមប្រើប្រាស់រូបមន្តមួយនេះយ៉ាងហោចណាស់ ៤ទៅ៥ដង ក្នុងមួយសប្តាហ៍។
ក្នុងចំណោមរូបមន្តទាំង៣យ៉ាងនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែរ ព្រោះងាយស្រួលរក ហើយមានប្រសិទ្ធភាពដូចគ្នា៕
មតិយោបល់