បរទេសៈ គ្រប់គ្នាប្រាដកជាដឹងហើយថា ផ្លែចេកពិតជាមានអត្ថប្រយោជន៍យ៉ាងក្រៃលែងទាំងសុខភាព និងសម្រស់។ ប៉ុន្តែតើអ្នកដឹងទេ? សូម្បីតែដើមរបស់វាក៏មានឥទ្ធិពលមិនចាញ់គ្នាដែរ។
ដើមចេកមិនត្រឹមតែជាបន្លែសម្រាប់ផ្សំនៅក្នុងម្ហូបអាហារមួយចំនួននោះទេ វាថែមទាំងមានគុណសម្បត្តិដ៏អស្ចារ្យដែលយើងគ្រប់គ្នានឹកស្មានមិនដល់។ ជាពិសេសការទទួលទានទឹកដែលចម្រាញ់ពីដើមចេកជាប្រចាំ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ការពារការទល់លាមក
រុក្ខជាតិមួយប្រភេទនេះ ពិតជាសម្បូរទៅដោយជាតិទឹក និងជាតិសរសៃ ដែលអាចជួយការពារការទល់លាមកយ៉ាងមានប្រសិទ្ធិភាព។ ហេតុនេះហើយ អ្នកគួរតែទទួលទានជាប្រចាំ។
រក្សាស្ថិរភាពជាតិស្ករក្នុងឈាម
ការទទួលទានភេសជ្ជៈដែលចម្រាញ់ចេញពីដើមចេក ពិតអាចជួយសម្រាលជំងឺទឹកនោមផ្អែម និងរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឲ្យកើនឡើង។
ប្រឆាំងនឹងការឆ្លងមេរោគ
សារធាតុប៉ូតាស្យូម និងវីតាមីន នៅក្នុងដើមចេកអាចប្រឆាំងនឹងការឆ្លងមេរោគលើផ្លូវបង្ហូរនោមបាន ជាពិសេសសម្រាប់ស្ត្រីតែម្តង។
បន្សាបជាតិពុលក្នុងរាងកាយ
ថ្វីបើការភេសជ្ជៈនេះត្រូវចំណាយតិច ហើយមានតម្លៃថោកក៏ពិតមែន តែវាអាចជួយបន្សាបជាតិពុលចេញពីរាងកាយ និងថ្លើមយ៉ាងមានប្រសិទ្ធិភាព។
បង្ការលើសជាតិអាស៊ីតនៅក្នុងរាងកាយ
ការទទួលទានទឹកចម្រាញ់ពីដើមចេកនៅពេលព្រឹកព្រលឹមមួយកែវ រសជាតិត្រជាក ផ្អែមលាយចត់តិចៗរបស់វា អាចជួយកាត់បន្ថយកម្រិតទឹកអាស៊ីតនៅក្នុងក្រពះ។
សម្រកទម្ងន់
ប្រសិនបើអ្នកចង់សម្រកទម្ងន់កុំភ្លេចទទួលទានភេសជ្ជៈនេះជាប្រចាំ ព្រោះវាអាចជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងទទួលលទ្ធផលដូចអ្វីដែលអ្នកចង់បាន។
ក្រៅពីនេះ អ្នកជំនាញក៏មានប្រសាសន៍ផងដែរថា ភេសជ្ជៈដែលចម្រាញ់ពីដើមចេកអាចជួយរក្សាសម្ពាធឈាម, ជួយព្យាបាលដំបៅក្រពះ, ព្យាបាលបញ្ហាឈឺធ្មេញ…។ តែប្រសិនបើអ្នកទទួលទានដើមចេកឆៅជាបន្លែរាល់ថ្ងៃ វាអាចជួយរក្សារាងកាយឲ្យមានភាពត្រជាក់ និងបន្សាបជាតិពុល។
អ្វីដែលអ្នកត្រូវចងចាំ ពេលប្រើប្រាស់ទឹកដែលចម្រាញ់ចេញពីដើមចក៖
– ដើម្បីចម្រាញ់យកទឹក អ្នកត្រូវបកស្រទាប់ចាស់ៗចេញ រួចយកទៅកិន ឬក្រឡុកឲ្យល្បាយជាល្បយ (ប្រសិនបើអ្នកមិនចង់ញ៉ាំទាំងកាក ត្រូវប្រើស្បៃច្រោះចេញ)។
– កុំបន្ថែមគ្រឿងទេសផ្សេងៗឲ្យសោះ ព្រោះនាំឲ្យបាត់បង់គុណប្រយោជន៍។
– ប្រសិនបើអ្នកចង់លាយជាមួយទឹកដោះគោជូរ គួរតែក្លាសេឲ្យត្រជាកសិនមុនពេលទទួលទាន។
– ពេលកាត់ដើមចេកភ្លាមត្រូវចម្រាញ់យកទឹកភ្លាម ដើម្បីកុំឲ្យប្រែពណ៌ទៅជាខ្មៅ ធ្វើឲ្យអ្នកអស់អារម្មណ៍ក្នុងការទទួលទាន៕
មតិយោបល់