ព័ត៌មានសុខភាព

ព្យាយមធ្វើរឿង៣ចំណុច អ្នកនឹងរួចខ្លួនពីជំងឺក្រួសក្នុងតម្រងនោម

ក្រួសក្នុងតម្រងនោម អាចបណ្តោលឲ្យមានការឈឺចាប់ធ្ងន់ធ្ងរ ប្រសិនបើវាត្រូវបានរុញច្រានចូលទៅក្នុងបំពង់បង្ហូរនោម។ មូលហេតុដែលបណ្តោលឲ្យកើតជំងឺក្រួសក្នុងតម្រងនោម គឺបង្កឡើងដោយសារតែទម្លាប់ រស់នៅប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗ ជាពិសេស ការខ្ជិលទទួលទានទឹក ធ្វើឲ្យអំបិល រ៉ែ និងសារធាតុផ្សេងៗទៀត ប្រមូលផ្តុំបន្តិចម្តងៗបង្កើតទៅជាដុំក្រួស។

ទោះជាយ៉ាងណាក៏ដោយ ជំងឺក្រួសក្នុងតម្រងនោម អាចការពារបាន ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

១.ទទួលទានទឹកឲ្យបានគ្រប់គ្រាន់
ការទទួលទានទឹកបានគ្រប់គ្រាន់ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីការពារក្រួសក្នុងតម្រងនោម។ ហេតុនេះ អ្នកគួរតែទទួលទានទឹកប្រហែលជា ៨កែវក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើអ្នកទម្លាប់ធ្វើលំហាត់ប្រាណបែកញើសច្រើន ឬមានប្រវត្តិគ្រួសារកើតជំងឺនេះ គួរតែទទួលទានទឹកឲ្យច្រើនបន្ថែមទៀត។

២.កាត់បន្ថយអំបិល
របបអាហារដែលមានផ្ទុកអំបិលខ្ពស់ អាចបង្កើនហានិភ័យនៃក្រួសក្នុងតម្រនោម កាន់តែខ្លាំង។ ការទទួលទានអំបិលច្រើនពេក អាចរារាំងដល់រាងកាយក្នុងការស្រូបយក កាល់ស្យូម ហេតុនេះជាតិកាល់ស្យូមនឹងធ្លាក់ចូលទៅក្នុងទឹកនោម។ ពេលដែលជាតិកាល់ស្យូម នៅលាយឡំជាមួយនឹងទឹកនោមច្រើនពេក យូរៗទៅវាអាចបង្កទៅក្រួសក្នុងតម្រងនោម។

៣.កំណត់ការទទួលសាច់សត្វ
សត្វសត្វ គឺជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ហើយអាចបង្កើនជាតិអាស៊ីតនៅក្នុងទឹកនោម ប្រសិនបើអ្នកទទួលទានច្រើនពេក។ ប្រូតេអ៊ីន ប្រភេទនេះ ក៏ជាដើមហេតុមួយដែលបង្កឲ្យកើតជំងឺក្រួសក្នុងតម្រងនោម ដែរ ដូច្នេះ អ្នកគួរតែកំណត់ការទទួលទានសាច់សត្វដូចជា សាច់គោ សាច់ជ្រូក និងសត្វបក្សី ជាដើម៕

ដកស្រង់ពី៖ soha

មតិយោបល់