បរទេសៈ មនុស្សជាច្រើននៅតែបន្តប្រើប្រាស់ផលិតផលកែសម្ផស្សមួយចំនួនដែលមានលក់នៅលើទីផ្សារ បើទោះបីដឹងថា ផលិតផលទាំងនោះមានផ្ទុកសារធាតុគីមីក៏ដោយ។ នេះដោយសារតែពួកគេគិតថា គ្មានជ្រើសអ្វីផ្សេងទៀត ដើម្បីរក្សាសម្រស់ឲ្យនៅស្រស់ស្អាត ក្រៅពីផលិតផលទាំងនោះឡើយ។
ការគិតបែបនេះខុសហើយ! តាមពិតមានរូបមន្តធម្មជាតិដែលអាចជួយឲ្យផ្ទៃមុខរបស់អ្នកសស្អាត ហើយឃើញប្រសិទ្ធភាពក្នុងពេលតែមួយយប់ប៉ុណ្ណោះ។ ជាពិសេសម៉ាសបិទមុខធម្មជាតិមួយនេះ ចំណាយតិច ថែមទាំងគ្មានផលប៉ះពាល់អ្វីឡើយ។
របស់ដែលអ្នកត្រូវការ៖
– ទឹកដោះគោជូរ ១ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាព្រាបាយ
– ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
របៀបប្រើ៖
បន្ទាប់ពីលាយរបស់ទាំងអស់ចូលគ្នាក្លាយជាល្បាយតែមួយហើយ អ្នកត្រូវលាបឲ្យសព្វពេញផ្ទៃមុខ។ បន្ទាប់ពីលាបបានរយៈពេល ១៥នាទី អ្នកត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយប្រើក្រែមផ្តល់សំណើមដល់ស្បែកតាមក្រោយ។
សូមព្យាយាមអនុវត្តឲ្យបាន ៣-៤ដង ក្នុងមួយសប្តាហ៍ តែអ្នកនឹងឃើញលទ្ធផលតាំងពីពេលប្រើយប់ដំបូងមកម្ល៉ះ៕
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់