មហារីកក្រពះ ត្រូវបានគេចាត់ទុកជាជំងឺទូទៅលំដាប់ទី ៣ នៅក្នុងចំណោមមហារីកប្រព័ន្ធរំលាយអាហារ និងជារាគដ៏សាហាវបំផុត។ ប្រសិនបើជំងឺនេះ មិនត្រូវបានព្យាបាល អត្រានៃការស្លាប់ក្នុងរយៈពេល ៧ឆ្នាំ ឡើងដល់ ៩៨ភាគរយ។
ប្រជាជននៅតំបន់អាស៊ី មានអត្រាកើតជំងឺមហារីកក្រពះច្រើនជាងគេ ជាពិសេសគឺ ប្រទេសជប៉ុន។ បើយោងតាម អង្កការពិភពលោក WHO បានឲ្យដឹងថា មនុស្សជាង ៨០០,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដោយសារជំងឺមហារីកក្រពះ។
អ្នកជំនាញបានប៉ាន់ប្រមាណថា នៅឆ្នាំ ២០១៧ សហរដ្ឋអាមេរិក មានករណីថ្មីនៃជំងឺមហារីកក្រពះប្រហែលជា ២៨,០០០ ករណី ហើយប្រហែលជា ១០,៩៦០នាក់បានស្លាប់។ ជំងឺនេះ ត្រូវបានគេរកឃើញចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែមនុស្សវ័យក្មេង មានគ្រោះថ្នាក់ខ្លាំងជាងមនុស្សវ័យចំណាស់។
អ្នកជំនាញបានបង្ហាញទៀតថា រោគសញ្ញានៃជំងឺមហារីកក្រពះ មិនពិបាកកដសម្គាល់នោះទេ អ្នកអាចអាចសង្កេតមើលតាមរយៈអាការមួយចំនួនដូចខាងក្រោម៖
- បាត់បង់ចំណង់អាហារ
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
- ពិបាកដកដង្ហើម (ដកដង្ហើមបានខ្លី ឬថប់ៗដង្ហើម)
- ចេះតែមានការឈឺចាប់ក្នុងពោះខុសប្រក្រតី
- មានអារម្មណ៍ថា ក្រពះហាក់ដូចជាឆ្អែតពេញ ទោះមិនទាន់ញ៉ាំអីសោះ ហើយមានបញ្ហាទល់លាមក
- លាមកមានលាយឈាម ឬក្អួតចេញឈាម
ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តគ្រួសារ កើតជំងឺមហារីក គួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះអ្នកអាចមានអត្រាកើតជំងឺមហារីកក្រពះ ច្រើនជាងអ្នកទទៃទៀត៕
ដកស្រង់ពី៖ soha
មតិយោបល់