ព័ត៌មានសុខភាព

វិធីសាស្ត្រងាយៗ ជួយធ្វើស្បែកមុខសម៉ត់រលោង

បរទេសៈ ការថែរក្សាស្បែករង្វង់មុខឲ្យនៅតែស្រស់ស្អាត និងមានសុខភាពល្អ ពិតជាចាំបាច់ណាស់ សម្រាប់នារីៗ និងបុរសនាពេលបច្ចុប្បន្ន។ ហេតុដូចនេះ អ្នកប្រាកដជាចង់ដឹងហើយថា គួរធ្វើដូចម្ដេចខ្លះ ទើបទទួលបានស្បែកមុខ ស្រស់ស្អាត និងគួរឲ្យទាក់ទាញនោះ? សូមកុំបារម្ភ ខាងក្រោមនេះ ជាវិធីសាស្ត្រងាយៗ ដែលមិនចាំបាច់ចំណាយច្រើននោះទេ។

ទឹកអង្ករៈ បន្ទាប់ពីអ្នកលាងសម្អាតមុខ នៅពេលយប់រួច យកទឹកអង្ករមកលាបនៅលើផ្ទៃមុខ ទុកចោលរយៈពេល ៥ ទៅ ១០ នាទី រួចលាងជម្រះចេញ ជាមួយនឹងទឹកធម្មតាចេញ។ អនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ អាចជួយបំបាត់ស្នាមអុជខ្មៅ ឬជាំនៅលើស្បែកមុខ បានយ៉ាងមានប្រសិទ្ធភាព ជាពិសេសថែមទាំងជួយធ្វើឲ្យមុខរបស់អ្នកស និងទន់ម៉ត់រលោងទៀតផង។

ចេកៈ យកចេកមកកិនឲ្យម៉ត់ រួចលាយជាមួយទឹកដោះគោបន្តិច ហើយយកមកលាបនៅលើផ្ទៃមុខ ដោយធ្វើចលនាម៉ាស្សាថ្នមៗ ហើយទុកវាចោលរយៈពេល ២០ ទៅ៣០ នាទី ទើបលាងចេញ។ អនុវត្តបែបនេះ ពីរ ឬបីដងក្នុងមួយសប្តាហ៍ អាចជួយឲ្យស្បែកមុខសម៉ត់រលោង និងថែមទាំងជួយបំបាត់ស្នាមប្រហោងនៅលើផ្ទៃមុខ បានទៀត៕

u

មតិយោបល់