មនុស្សស្រីភាគច្រើន តែងតែមានអារម្មណ៍មិនពេញចិត្ត ឬឆ្ងល់ថាហេតុអ្វីសុដន់ខ្លួនឯង តូចម្ខាងធំម្ខាង។ តាមការពិត មនុស្សស្រីទាំងអស់នៅលើពិភពលោកនេះ មិនមានសុដន់ល្អឥតខ្ចោះ ហើយទំហំប៉ុនគ្នាទាំងសងខាងនោះទេ។ បើយោងតាមសំដីរបស់លោកវេជ្ជបណ្ឌិតខាងផ្នែកវះកាត់កែសម្ភស្សបានបញ្ជាក់ថា មនុស្សស្រីទាំងអស់គ្មាននរណាម្នាក់ដែលមានសុដន់ប៉ុនគ្នាទាំងសងខាង ១០០ភាគរយ នោះទេ។
លោកបានបន្តថា វាជារឿងធម្មតា ដែលអាវៈយវៈរបស់មនុស្សមានភាពខុសគ្នា ព្រោះកោសិកាដែលត្រូវរីកលូតលាស់ក្នុងសុដន់ ទាំងភ្នែក ត្រចៀក ដៃ ឬជើងជាដើម មិនអាចមានបរិមាណស្មើគ្នា ១០០ភាគរយ បាននោះទេ។ រីឯហេតុផលមួយទៀតសម្រាប់ស្រ្តីដែលមានកូនត្រូវបំបៅដោះ ក៏ធ្វើឲ្យទំហំសុដន់របស់គាត់មានភាពខុសគ្នាដែរ៕
មតិយោបល់