ព័ត៌មានសុខភាព

អាហារដែលអាចជួយកាត់បន្ថយការឈឺចាប់ ពេលមានផ្ទៃពោះ

នៅពេលមានផ្ទៃពោះស្ត្រីនឹងមានការប្រែប្រួលជាច្រើនទាំងអារម្មណ៍ និងរាងកាយខាងក្រៅ ដោយសារតែរាងកាយត្រូវការសម្រប់ខ្លួនទ្រងទ្រង់ទារកដែលកំពុងរីកលូតលាស់។ តែទន្ទឹមនឹងនេះ ការឈឺចាប់ក៏អាចកើតមានចំពោះស្ត្រីមានផ្ទៃពោះផងដែរ ព្រោះសាច់ដុំនៃស្បូនចុះខ្សោយ។ ដូច្នេះ ដើម្បីកាត់បន្ថយភាពឈឺចាប់អ្នកគួរតែឧស្សាហ៍ទទួលទានអាហារមួយចំនួននេះ៖

១.ផ្លែប៊ឺរ

ផ្លែប៊ឺរ មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយកាត់បន្ថយការរលាកស្បូនផ្នែកខាងក្នុង និងស្រទាប់ស្បូនខាងក្រៅ ដូច្នេះពេលសម្រាលការឈឺចាប់នឹងត្រូវកាត់បន្ថយ។

២.សូកូឡាខ្មៅ
ស្ត្រីមានផ្ទៃពោះ គួរតែទទួលទានអាហារសម្រន់មួយប្រភេទនេះ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីកកម្ម ដែលអាចព្យាបាលការឈឺចាប់យ៉ាងពូកែ។

៣.ផ្លែចេក
ចេកសម្បូរទៅដោយសារធាតុប៉ូតាស្យូម អាចកាត់បន្ថយការរលាកស្បូន ដែលធ្វើឲ្យមានការឈឺចាប់ មិនតែប៉ុណ្ណោះចេកក៏អាចជួយសម្រួលដល់ការទល់លាមកសម្របា់ស្ត្រីមានផ្ទៃពោះផងដែរ។

៤.តែបៃតង

ស្ត្រីមានផ្ទៃពោះគួរតែក្រេបតែបៃតងតិចៗឲ្យបានមួយពែងជារៀងរាល់ថ្ងៃ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីកតកម្ម ដែលអាចកាត់បន្ថយការឈឺចាប់បាន។

៥.ទឹកដោះគោ
ការទទួលទានទឹកដោះគោ មិនត្រឹមតែអាចជួយកាត់បន្ថយការឈឺចាប់របស់ស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ វាថែមទាំងសម្បូរជាតិកាល់ស្យូមដែលអាចជួយឲ្យឆ្អឹងរាងមាំ។

៦.ស៊ុត
ស៊ុតសម្បូរប្រូតេអ៊ីន និងសមាសធាតុមួយចំនួន ដែលអាចជួយរក្សាតុល្យភាពអ័រម៉ូនរបស់ស្ត្រីមានផ្ទៃពោះមិនឲ្យធ្លាក់ចុះ ហើយនេះជាមូលហេតុដែលធ្វើឲ្យកាត់ឈឺចាប់នឹងត្រូវបានកាត់បន្ថយ៕

មតិយោបល់