ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺឆ្លងដែលបង្កឡើងដោយសារតែវីរុស HPV។ បើអ្នកមិនបានធ្វើការព្យាបាលឲ្យដិតដល់ទេនោះ ជំងឺរលោកថ្លើមប្រភេទ B នឹងវិវត្តទៅជាជំងឺក្រិនថ្លើម មហារីកថ្លើម ហើយអាចលទ្ធផលអ្នកច្បាស់ជាប្រឈមនឹងការស្លាប់ខ្ពស់បំផុត។
គួរកត់សម្គាល់ផងដែរថា ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមានភាពខ្មាស់អៀន នៅពេលពួកគេមានផ្ទុក ជំងឺរលាកថ្លើមប្រភេទB ហើយនៅតែទ្រាំឆ្ងល់អំពីការឆ្លងជំងឺនេះ ពីម្តាយទៅកូនដោយមិនហ៊ានពិគ្រោះជាមួយគ្រូពេទ្យឡើយ។
ក្នុងករណីស្ត្រីមានផ្ទៃពោះដឹងថា ខ្លួនកំពុងតែមានផ្ទុកជំងឺរលាកថ្លើមប្រភេទB ឬមានហានិភ័យខ្ពស់នៃការឆ្លងមេរោគនេះ អាចចាក់វ៉ាក់សាំងការពារបាន ប៉ុន្តែត្រូវរងចាំការមានផ្ទៃពោះមានអាយុកាល៣ខែសិន។
អ្នកម្តាយអាចចម្លងជំងឺរលាកថ្លើមប្រភេទB ទៅកាន់ទារកបានយ៉ាងងាយ បើទោះបីជាអ្នកសម្រាលកូនដោយប្រើវិធីធម្មជាតិ ឬវះកាត់ក៏ដោយ។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ B ចំពោះទារក អ្នកគួរយកកូនទៅទទួលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ក្នុងអំឡុងពេល ១២ទៅ២៤ម៉ោង បន្ទាប់ពីកើតហើយភ្លាម។ ប្រសិនបើយឺតពេល ទារកអាចមានហានិភ័យឆ្លងជំងឺរលាកថ្លើមប្រភេទ B ខ្ពស់។
ប្រសិនបើកុមារបានទទួលវ៉ាក់សាំងការពាររួចរាល់ហើយ អ្នកម្តាយដែលឆ្លងវីរុសថ្លើមប្រភេទB នៅតែអាចបំបៅដោះកូនបានដដែល ពីព្រោះទឹកដោះម្តាយគឺជាប្រភេទនៃអាហារបំប៉នដ៏ល្អបំផុតដោយមានអង់ទីករច្រើន ដើម្បីជួយប្រឆាំងនឹងជំងឺនេះ។ តែរឿងសំខាន់មួយដែលអ្នកគួរពិចារណា គឺនៅពេលដែលឃើញចុងសុដន់ខ្លួន មានស្នាមរបួស ឬមានហូរឈាម។
លើសពីនេះ ប្រសិនបើអ្នកម្តាយទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទ B ក្នុងអំឡុងពេលបំបៅដោះកូន គួរឈប់បំបៅកូនដោយទឹកដោះទៀតទៅ៕
ដកស្រង់ពី៖ soha
មតិយោបល់