មនុស្សភាគច្រើនតែងតែកើតមានជំងឺក្អកនៅក្នុងរដូវរងា ជាពិសេសមនុស្សចាស់ និងអ្នកជក់បារីតែម្តង។ អាការក្អកខ្លាំងធ្វើឲ្យអ្នកពិបាកនឹងទ្រាំ ហើយបើបណ្តែតបណ្តោយទុកយូរអាចប៉ះពាល់ដល់សុខភាពថែមទៀត។ ហេតុនេះហើយ អ្នកត្រូវប្រញាប់ព្យាបាលឲ្យបានកាន់តែឆាប់កាន់តែល្អ។
បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា អ្នកអាចដោះស្រាយបញ្ហាក្អកដោយខ្លួនឯងបាន ហើយមានប្រសិទ្ធភាពដូចប្រើថ្នាំពេទ្យអញ្ចឹង។
ធាតុផ្សំៈ
- ចេកទុំ ២ផ្លែ (បកសំបកចេញ)
- ទឹក ៤០០មីលីលីត្រ
- ទឹកឃ្មុំ ២ស្លាបព្រាបាយ
របៀបធ្វើៈ
- យកចេកដាក់ទៅក្នុងចានមួយ រួចប្រើស្លាបព្រាកិនបំបែកឲ្យបែកខ្ទេច។
- ដាំទឹកឲ្យពុះ បន្ទាប់មកចាក់ចូលពីលើចេកដែលបានកិនបំបែកនោះ ហើយទុកឲ្យត្រជាក់។
- ក្រោយមកទើបបន្ថែមទឹកឃ្មុំចូល រួចកូរឲ្យសព្វ។
ការអនុវត្តៈ
- អ្នកត្រូវយកល្បាយនេះចែកជា៤ចំណែក ហើយទទួលទាន៤ដងក្នុងមួយថ្ងៃ ប៉ុន្តែមុននឹងទទួលទានអ្នកត្រូវកម្តៅឲ្យក្តៅឧណ្ឌៗបន្តិចសិន។
- ក្រោយពីបានទទួលទានមួយថ្ងៃដំបូងអ្នកនឹងមានអារម្មណ៍ធូរស្រាលជាមុន តែសូមបន្តប្រើរហូតទាល់តែអ្នកឈប់ក្អក៕
មតិយោបល់