ការគេងមានឥទ្ធិពលខ្លាំងបំផុតសម្រាប់សុខភាព ហើយវាក៏រួមចំណែកកែលម្អរមុខងារខួរក្បាលផងដែរ។ តើអ្នកចូលចិត្តគេងបែបណា? ប្រសិនបើអ្នកកំពុងតែមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ ឬជំងឺសរសៃឈាមបេះដូង គួរតែទម្លាប់គេងផ្អៀងបែរទៅខាងស្តាំ ព្រោះឥរិយាបទមួយនេះអាចជួយ កាត់បន្ថយសម្ពាធឈាម និងជួយសម្រួលឲ្យចង្វាក់បេះដូង មានស្ថិរភាព។
ការគេងបែរទៅស្តាំ អាចជួយរក្សាមុខងារខួរក្បាល ខួរឆ្អឹងខ្នង និងប្រព័ន្ធប្រសាទ ឲ្យមានសុខភាពល្អ ហើយវាក៏អាចជួយឲ្យអ្នកជៀសផុតពីជំងឺភ្លេចភ្លាំង រួមទាំងជំងឺជាច្រើនទៀត។
តែទោះជាយ៉ាងណា ប្រសិនបើស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ គួរតែជៀសវាងការគេងបែបនេះ ព្រោះវាអាចបង្កើនហានិភ័យដល់កូនក្នុងផ្ទៃ។ អ្នកជំនាញនៅសាលកវិទ្យាល័យនៅប្រទេស នូវែលសេឡង់ បាននិយាយថា នៅពេលដែលមានផ្ទៃពោះ ការគេង ផ្អៀងទៅខាងស្តាំ អាចបង្កើនហានិភ័យកូនស្លាប់ក្នុងផ្ទៃ។ ការស្រាវជ្រាវ បានរកឃើញ ១៥៥ករណី នៃការស្លាប់ក្នុងផ្ទៃ ដោយសារតែការគេងមិនបានត្រឹមត្រូវបែបនេះ៕
ដកស្រង់ពី៖ soha
មតិយោបល់