ព័ត៌មានសុខភាព

ការប្រែប្រួលរបស់សុដន់មនុស្សស្រី ពេលមានផ្ទៃពោះ

ប្រសិនបើអ្នកចង់ក្លាយជាអ្នកម្តាយដំបូង គួរតែស្វែងយល់ពីការផ្លាស់ប្តូរមួយចំនួនដែលត្រូវឆ្លងកាត់ ព្រោះនេះជារឿងធម្មជាតិគ្មាននារីណាម្នាក់គេចផុតឡើយ។
នៅពេលមានផ្ទៃពោះ ទាំងអារម្មណ៍ និងរាងកាយមានការប្រែប្រួល ដែលបង្កឡើងដោយសារតែការផ្លាស់ប្តូរអ័រម៉ូន។ សូម្បីតែសុដន់ក៏មានការប្រែលប្រួលទាំងរូបរាង និងទំហំផងដែរ។
ទោះជាយ៉ាងណា ការប្រែលប្រួលនេះពិតជាល្អ ព្រោះនេះជាសញ្ញាបង្ហាញថា សុដន់កំពុងតែត្រៀមខ្លួនផលិតទឹកដោះសម្រាប់ទារកដែលកើតនៅថ្ងៃមុខ។
ដូច្នេះ តើក្នុងអំឡុងពេលមានផ្ទៃពោះ សុដន់មានការប្រែប្រួលអ្វីខ្លះ?

១. ធ្ងន់
ពេលមានផ្ទៃពោះ អ័រម៉ូននៅក្នុងរាងកាយនឹងមានការកើនឡើង ហើយជាលិកាក្រពេញដោះនឹងរីកឡើង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ធ្ងន់ជាងមុន។

២. តឹងណែន
ក្នុងអំឡុងពេលនេះ បរិមាណនៃលំហូរឈាមនៅក្នុងសុដន់មានការកើនឡើង ហើយជាលិកានឹងប៉ោងឡើង ដែលបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូន ធ្វើឲ្យតឹង និងឈឺចាប់។

៣. ចេញសរសៃ
អ្នកអាចមើលឃើញសរសៃនៅលើសុដន់រាងខៀវលេចចេញមក ព្រោះវាត្រូវការពង្រីកខ្លួនដើម្បីសម្រួលដល់លំហូរឈាមបន្ថែម។

៤. ចុងដុដន់ធំជាងមុន
ស្ត្រីមានផ្ទៃពោះមួយចំនួនអាចជួបប្រទះបញ្ហាចុងសុដន់រីកធំ ដោយសារតែជាលិកានៅតំបន់នោះពង្រីកខ្លួន។

៥. ហៀរទឹកដោះ
អំឡុងពេលត្រីមាសទី ២ ឬទី៣ នៃការមានផ្ទៃពោះ ស្ត្រីអាចមានហៀរវត្ថុរាវចេញពីសុដន់។ នេះគ្មានជាបញ្ហាអ្វីទេ ព្រោះទឹកដោះដំបូងត្រូវផលិតមុនពេលសម្រាល។

៦. បែកសង្វារ
ដោយសារតែការកើនឡើងនៃទំហំ និងស្បែក ធ្វើឲ្យសុដន់មានស្នាមបែកសង្វារ។

៧. ធ្លាក់យារ
ចំពោះការកើតឡើងនៃទំហំ ក៏អាចធ្វើឲ្យសុដន់ធ្លាក់យារក្នុងពេលមានផ្ទៃពោះ និងកាន់តែធ្លាក់យារខ្លាំងបន្លាប់ពីសម្រាកកូនហើយ៕

pregnancy breast-changing

មតិយោបល់