កំពង់ធំៈ ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៧ និង៤៥យប់នាទីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ មានករណីខ្យល់កន្រ្ដាក់លាយឡំ ជាមួយភ្លៀងកក់ខែ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៤ គ្រួសារ នៅចំនួន២ភូមិ ស្ថិតក្នុងឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះរងគ្រោះទី១. ឈ្មោះ ធិន សាក់ ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធ ឈ្មោះ ស្នាយ វ៉ុន ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិបឹងរលំ ខូចខាតផ្ទះទំហំ៧×១១ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង បានធ្លាក់ជើង សរសរ ទី២.ម្ចាស់ឈ្មោះ បូ រិន ភេទប្រុស អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ អីវ ខុន អាយុ២៩ឆ្នាំ នៅភូមិបឹងរលំ ខូចខាតផ្ទះទំហំ៦×១០ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងថៃ បាក់ដល់ដីទាំងស្រុង ទី៣.ម្ចាស់ឈ្មោះ សៀវ សុវ៉ាត ភេទប្រុសអាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ឹម វីន អាយុ៣៩ឆ្នាំ នៅភូមិបឹងប្រា ខូចខាតដំបូលសំយាប ការ៉ាស់សាំងទំហំ៨×១២ម៉ែត្រ ធ្វើអំពីដែកប្រក់សង្ក័សី បណ្ដាលឲ្យបាក់ដល់ដីទាំងស្រុង និងទី៤.ម្ចាស់ឈ្មោះស៊ឹម ស៊ីន ភេទប្រុសអាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ឈុន ណេ អាយុ៣៧ឆ្នាំ នៅភូមិបឹងរលំ ខូចខាត ដំបូលផ្ទះតិចតួច៕
មតិយោបល់