ស្ថានភាពឈឺឆ្អឹងខ្នង មិនត្រឹមតែកើតចំពោះមនុស្សចាស់នោះទេ សូម្បីតែមនុស្សវ័យក្មេងក៏អាចកើតមានបានដែរ ប្រសិនបើពួកគេជៀសវាងស្ថានភាពទាំងប៉ុន្មានចំណុចនេះមិនបានទេ។
ខ្នើយខ្ពស់ពេក
ការគេងកើយខ្នើយខ្ពស់ពេក អាចបណ្តោលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ ដោយសារតែរចនាសម្ព័ន នៃឆ្អឹងក និងខ្នង ត្រូវបានបំផ្លាញ។ ដូច្នេះ អ្នកគួរតែជ្រើសរើសខ្នើយ ដែលទាបល្មម ដើម្បីរក្សាក្បាលឲ្យសមស្របជាមួយនឹងដងខ្លួន ទើបគ្មានការឈឺចាប់កើតឡើង និងគេងលក់ស្រួល។
ស្ពាយកាតាបធ្ងន់ៗ
ការស្ពាយកាតាប ដែលដាក់កុំព្យូទ័រ សៀវភៅ និងសំភារៈធ្ងន់ផ្សេងៗទៀត អាចមានគ្រោះដល់ស្មា និងឆ្អឹងខ្នង។ ប្រើសិនបើអ្នកទម្លាប់បែបនេះយូរ ខ្នងរបស់នឹងឈឺ ដូច្នេះ អ្នកគួរតែកាត់បន្ថយ ឬប្តូរទម្លាប់នេះចេញ ដោយប្រើវិធីយួរជំនួសវិញ។
ពាក់ស្បែកជើងកែងយូរពេក
ទោះបីជាស្បែកជើងកែង អាចជួយធ្វើឲ្យសុភាពនារីមានរាងខ្ពស់ស្រឡះ ក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកពាក់យូរពេកវានឹងធ្វើឲ្យឈឺឆ្អឹងខ្នង។ មិនតែប៉ុណ្ណោះ ទម្លាប់បែបនេះក៏អាចបណ្តោលឲ្យអ្នកឈឺកជើង និងមានបញ្ហាសាច់ដុំកំភួនជើងផងដែរ
ប្រើឥរិយាបទអង្គុយ ឬឈរ
ឥរិយាបទអង្គុយ ឬឈរយូរពេក អាចធ្វើឲ្យយើងគ្រប់គ្នាងាយនឹងកើតជំងឺឈឺឆ្អឹងខ្នង ហើយអាចប៉ះពាល់ដល់សុខភាពជាច្រើនទៀត។ ដូច្នេះ អ្នកគួរតែផ្លាស់ប្តូរទម្លាប់អាក្រក់មួយនេះចោលទៅ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗចំពោះរាងកាយ៕

ដកស្រង់ពី៖ soha
មតិយោបល់