ខ្លាញ់ក្នុងឈាម គឺជាដើមហេតុដែលបណ្តោលឲ្យជំងឺសម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម និងភាពធាត់លើសទម្ងន់ជាដើម។ ដោយសារតែឃើញពីហានិភ័យនេះហើយ ទើបអ្នកជំនាញបានណែនាំ ឲ្យគ្រប់គ្នាគួរជៀសវាងរឿង ៣ចំណុច។
កំណត់ការទទួលទានសរីរាង្គសត្វ
មិនត្រឹមតែខ្លាញ់សត្វនោះទេ ដែលអ្នកត្រូវកាត់បន្ថយការទទួលទាន សូម្បីតែខួរក្បាល ថ្លើម ពោះវៀន និងសរីរាង្គសត្វផ្សេងៗទៀត ក៏មានផ្ទុកជាតិខ្លាញ់ច្រើនដែលអ្នកគួរកាត់បន្ថយដូចគ្នា។
ខួរក្បាលជ្រូក ទម្ងន់ ១០០ក្រាម មានផ្ទុក ជាតិខ្លាញ់កូលេស្តេរ៉ុលដល់ទៅ ២,៥០០មីលីក្រាម គឺខ្ពស់ជាង ថ្លើម ១០ដង។ ចំណែកឯជើងជ្រូកទម្ងន់ ១០០ក្រាម មានផ្ទុក កូលេស្តេរ៉ុល ១៩២មីលីក្រាម ពោះវៀនតូច ១៨៣មីលីក្រាម និងពោះវៀនធំ ១៣៧មីលីក្រាម។
កាត់បន្ថយអាហារដែលសម្បូរខ្លាញ់
ប្រសិនបើអ្នកចម្អិនអាហារផ្សេងៗដោយប្រើវិធីចៀន ឬបំពង តម្លៃអាហារូបត្ថម្ភនឹងធ្លាក់ចុះ ហើយមានផ្ទុកខ្លាញ់បង្កគ្រោះថ្នាក់ដល់សុខភាពកាន់តែច្រើន។
ជាពិសេស អ្នកដែលមានទម្លាប់ទទួលទានស៊ុតចៀន នៅពេលព្រឹក គួរតែប្តូរមកញ៉ាំស៊ុតស្ងោរវិញប្រសើរជាង។
ឈប់ជក់បារី និងផឹកស្រា
អ្នកគួរតែឈប់ជក់បារី ឬផឹកស្រាទៀតទៅ ព្រោះវាមិនត្រឹមតែជាទម្លាប់អាក្រក់សម្រាប់សុខភាពទៅទូនោះទេ សូម្បីតែសរសៃឈាមក៏រងនូវផលប៉ះពាល់ដែរ។ ប្រសិនបើអ្នកមិនព្រមឈប់ ហើយនៅតែអូសបន្លាយរយៈពេលយូរ សរសៃឈាមច្បាស់ជាត្រូវប្រមូលផ្តុំទៅដោយខ្លាញ់កូលេស្តេរ៉ុល ដែលបង្កទៅជាជំងឺដ៏មានគ្រោះថ្នាក់ផ្សេងៗ។
ដើម្បីកាត់បន្ថយខ្លាញ់ក្នុងឈាម ក្រៅពីជៀសវាងអាហារដូចខាងលើ អ្នកគួរតែព្យាយាមទទួលទានបន្លែផ្លែឈើឲ្យបានច្រើន ហើយធ្វើការហាត់ប្រាណឲ្យបានទៀងទាត់៕
ដកស្រង់ពី៖ soha
មតិយោបល់